ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

Djokovic និយាយថាការឈ្នះដែលគ្មានការរំខានពីរបួសនឹងជំរុញក្តីសង្ឃឹមនៃការឈ្នះពាន Australian Open 

២៤ មករា ២០២៣ | កីឡា

 

Novak Djokovic បាននិយាយថាការលេងដោយគ្មានការឈឺចាប់នៅក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំនេះកាលពីថ្ងៃចន្ទបានផ្តល់ឱ្យខ្លួននូវជំនឿថាសរសៃពួរដែលធ្លាប់មានរបួសនឹងទប់ទល់បានហើយគេអាចមានសង្ឃឹមក្នុងការស្វែងរកជើងឯកលើកទី 10 នៅ Melbourne Park និងពានធំទី 22 ដើម្បីតាម Rafa Nadal ។

 

កីឡាករលំដាប់ទី 4 សញ្ជាតិស៊ែប៊ី ដែលបានព្យាបាលរបួសក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Adelaide International 1 កាលពីដើមខែនេះ ហើយកំពុងគ្រប់គ្រងបញ្ហានេះ ដោយបានទម្លាក់កីឡាករអូស្ត្រាលី Alex de Minaur 6-2 6-1 6-2 ដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។

 

ក្នុងនោះ Djokovic បាននិយាយ“មួយសប្តាហ៍មុន ខ្ញុំពិតជាមិនបានគិតពីជើងឯកទេ ខ្ញុំគ្រាន់តែគិតអំពីការស្ថិតក្នុងស្ថានភាពល្អគ្រប់គ្រាន់ក្នុងការលេងការប្រកួតបន្ទាប់តែប៉ុនណ្ណោះ។ 

 


Djokovic មើលទៅមានបញ្ហាក្នុងការប្រកួតមុនៗ ហើយបានពណ៌នាការទទួលជ័យជម្នះកាលពីថ្ងៃចន្ទលើ De Minaur ជាការប្រកួតល្អបំផុតប្រចាំឆ្នាំ ប៉ុន្តែខ្លួនបានទទួលស្គាល់នៅពេលក្រោយថា វានឿយហត់ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួត។

 

 

Djokovic បាននិយាយថាខ្លួននឹងមិនរំពឹងពីបញ្ហារបួសថាមិនមានអ្វីលឿនពេកទេព្រោះគមិនដឹងថាតើរាងកាយរបស់ខ្លួននឹងឆ្លើយតបយ៉ាងណាសម្រាប់ការជួបគ្នាលើកក្រោយជាមួយនឹងកីឡាកររុស្ស៊ី Andrey Rublev ។

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024