ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សកម្មភាព​ពិសេស​ៗ​នៅ​ប្រទេស​ផ្សេងៗ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំចិន

២០ មករា ២០២៣ | កម្សាន្ដ

 

ស្រប​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​ថោះ​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​២២ ខែមករា​ខាង​មុខ​នេះ នៅ​ទីក្រុង​ជា​ច្រើន​បាន​រៀបចំ​កម្មវិធី​ពិសេសៗ ព្រម​ជាមួយ​ការ​រៀប​ចំ​តុបតែង​លម្អប្លែកៗ​ដើម្បី​អបអរថ្ងៃបុណ្យ​នេះ។

 

 

ប្រជាជនចិននៅទូទាំងប្រទេសកំពុងរំជើបរំជួលក្នុងអារម្មណ៍ចំពោះពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ដែលជាឱកាសល្អបំផុតសម្រាប់ការជួបជុំគ្រួសារ ។

 

 

នៅទីក្រុង Zigong (ជឺកុង) ខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិន ការតាំងពិព័រណ៍គោមធំៗត្រូវបានប្រារព្ធឡើងនៅសប្ដាហ៍នេះ ដោយមានគោមចម្រុះពណ៌ជាច្រើនបង្ហាញពីរូបអគារផ្សេងៗ និងរូបសត្វតំណាងឆ្នាំទាំង១២ផង​ដែរ។

 


ទន្ទឹម​នឹង​នោះ សមាគមចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសបានរៀបចំគម្រោង "រីករាយបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៣" រៀបចំការប្រារព្ធពិធី ការតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីចែករំលែកបរិយាកាសពិធីបុណ្យ និងសុភមង្គលជាមួយប្រជាជនជុំវិញពិភពលោក។

 


ជាក់ស្ដែងនៅប្រទេសថៃ ព្រឹត្តិការណ៍ "រីករាយបុណ្យចូលឆ្នាំចិន" ដែលរៀបចំរួមគ្នាដោយប្រទេសទាំងពីរកំពុងត្រូវបានរៀបចំឡើងនៅតំបន់ឆាយណាថោន ទីក្រុងបាងកក។ នៅតាមដងផ្លូវមានអំពូលភ្លឺចែងចាំងជាមួយនឹងការដាក់តាំងចង្កៀងចិន និងភ្លើងភ្លឺចិញ្ចាច ដែលទាក់ទាញពលរដ្ឋក្នុងតំបន់ និងអ្នកទេសចរជាច្រើនឱ្យចូលរួមក្នុងការប្រារព្ធពិធីនេះ។

 


ព្រឹត្តិការណ៍​វប្បធម៌​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន​ដូចជា របាំម៉ុងសាយ កាយសម្ព័ន្ធ និងគំនូរស្ករ ក៏​ត្រូវ​បានបង្ហាញនៅតំបន់ឆាយណាថោន ក្នុងប្រទេស​អារ៉ាប៊ីសាអូឌីតផងដែរ។

 

 

នៅទីក្រុងប៊ុយណូស៊ែរ រដ្ឋធានីនៃប្រទេសអាហ្សង់ទីនវិញ អ្នកប្រណាំងទូកនាគជាង ២០០ នាក់មកពីទូទាំងប្រទេសបានប្រមូលផ្តុំគ្នាដើម្បីសាកល្បងកម្លាំងកាយសម្បទារបស់ពួកគេខណៈកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024