ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ភាពយន្តភាគថៃរឿង «ល្បែងស្នេហ៍គំនុំគ្រួសារ» ចាក់បញ្ចាំងនៅ PNN ពីល្ងាចនេះតទៅ!

២០ មករា ២០២៣ | កម្សាន្ដ

 

ខ្សែភាពយន្តភាគថៃថ្មីសន្លាងមួយទៀតគឺរឿង “ល្បែងស្នេហ៍គំនុំគ្រួសារ” ផ្ដើមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះតទៅ។ចំណងដៃថ្មីសម្រាប់ដើមឆ្នាំ ២០២៣ ស្ថានីយទូរទស្សន៍ ភីអិនអិន បាននាំយកភាពយន្តភាគថៃរឿង«ល្បែងស្នេហ៍គំនុំគ្រួសារ» មកជូនអ្នកគាំទ្រ ដើម្បីទស្សនា។

 


 
រឿង«ល្បែងស្នេហ៍គំនុំគ្រួសារ» ជាខ្សែភាពយន្ត ដែលបង្ហាញពីគំនុំការសងសឹក ស្នេហាមនោសសញ្ចេតនា បញ្ហាគ្រួសារដែលមិនអាចដោះស្រាយបានរវាងឪពុក   និងកូនប្រុសស្រលាញ់មនុស្សស្រីតែម្នាក់ ប៉ុន្តែចុងក្រោយមនុស្សស្រីម្នាក់នោះក៏ជ្រើសរើសយកឪពុក ធ្វើអោយគំនុំ និងការសងសឹកបានចាប់ផ្តើម បន្ទាប់ពីឪពុកបានស្លាប់ដោយអាថ៌កំបាំង។

 


 
ថៃ ជាមនុស្សពូកែ មានចិត្តស្មោះត្រង់ ចិត្តល្អ ប៉ុន្តែឆេវឆាវមិនស្តាប់ហេតុផល បានលង់ស្រលាញ់មនុស្សស្រីរស់នៅក្រោមដំបូលផ្ទះតែមួយ ដោយខ្លួនមិនបានដឹងនោះទេ ថា គង់ ក៏មានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុករបស់ខ្លួនដែរ នៅពេលដែលដឹង រឿងគ្រប់យ៉ាងក៏បានហួសពេលអស់ទៅហើយ ទើបការខឹងសម្បានោះធ្លាក់ទៅលើ ប្លា ដែលមិនបានដឹងរឿងអ្វីទៅវិញ។

 


 
ប្លា ជាមនុស្សម្នាក់ដែលនៅកណ្តាលរវាងជម្លោះក្នុងគ្រួសាររបស់ ថៃ ប៉ុន្តែនាងក៏ក្លាយជាជនរងគ្រោះ បានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះក្នុងការសងសឹករបស់ ថៃ។ ភាពចិត្តល្អ និងស្មោះត្រង់របស់ ប្លា មិនបានអោយខ្លួនជួបរឿងល្អៗនោះទេ ព្រោះតែត្រូវសងគ្រប់យ៉ាងនូវអ្វីដែលបងស្រីបានបង្ករទៅលើគ្រួសាររបស់ ថៃ។ ចុងក្រោយ តើ  ប្លា អាចរួចផុតពីគំនុំមួយនេះដែរទេ?

 


 
នេះគ្រាន់តែជាការរៀបរាប់ពីសាច់រឿងខ្លះៗតែប៉ុណ្ណោះ ចង់ដឹងថាភាពយន្តថ្មីនេះ ល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «ល្បែងស្នេហ៍គំនុំគ្រួសារ» ចាប់ពីល្ងាចថ្ងៃសុក្រ ទី ២០ ខែ មករា ឆ្នាំ ២០២៣ នេះតទៅវេលាម៉ោង ០៦ ល្ងាច៕

 

 

 

 អត្ងបទ និងរូបភាព៖ PNN
 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024