ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទេព បូព្រឹក្ស ដាច់ចិត្តទម្លាយឱ្យដឹងភេទកូនក្នុងផ្ទៃ នៅចុងខែនេះ!

២០ មករា ២០២៣ | កម្សាន្ដ

 

 

កាន់តែជិតដល់ថ្ងៃសម្រាល ម្ចាស់បទ វីរៈនារី អ្នកនាង ទេព បូព្រឹក្ស ដាច់ចិត្តទម្លាយឱ្យដឹងភេទកូនក្នុងផ្ទៃហើយ ដោយនាងគ្រោងរៀងចំកម្មវិធីលាតត្រដាងមួយ នៅចុងខែនេះ។

 

 

ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងល្បីឈ្មេាះ ទេព បូព្រឹក្ស កំពុងពពោះដំណក់ឈាមដំបូងជាមួយតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅ ជី ដេវីត។ ពេលនេះកូនក្នុងផ្ទៃនាងអាយុ ៨ខែទៅហើយ  ពោលគឺនៅដើមខែ​កុម្ភៈ ​ឆ្នាំ២០២៣ នាងនឹងសម្រាលកូនដែលជាតំណក់ឈាមដំបូងនេះ។

 

 

ត្បិតបាំងប្រមាណ១ខែទៀតបានជួបមុខកូន តែ បូព្រឹក្ស នៅមិនទាន់ទម្លាយឱ្យដឹងភេទកូនក្នុងផ្ទៃនាងនៅឡើយ ដោយនាងទុកធ្វើកម្មវិធីលាតត្រដាងមួយ (Reveal baby) នៅថ្ងៃទី២៧ ខែមករានេះ ជាពិធីជួបជុំជាលក្ខណៈក្រុមគ្រួសារផ្គួបជាមួយ Top Fan របស់នាងសរុបចំនួន​៤០នាក់ ដើម្បីនាងប្រាប់ពីភេទកូនក្នុងផ្ទៃទៅពួកគេថាជាប្រុសឬស្រីនោះ។

 

 

កន្លងមក តារាចម្រៀងរូបនេះធ្លាប់បង្ហើបឱ្យដឹងថា នាង​នឹង​បញ្ចេ​ញ MV បទថ្មី​មួយបទ ចំណងជើង «Goddess» ដើម្បីជាការឆ្លើយតបទៅអ្នកគាំទ្រ ព្រោះក្រោយ​សម្រា​ល​​កូនរួចនាងនឹង​ត្រូវបាត់មុខមួយរយៈទៀត ដើម្បីមើលថែទាំសុខភាព។

 

 

ទេព បូព្រឹក្ស មិនអាចកំណត់ពេលវេលាការវិលមកច្រៀងលើឆាកតន្ត្រីវិញបានទេ គ្រប់យ៉ាងត្រូវចាំមើលតាមជាក់ស្ដែងលើសុខភាពរបស់ តែពេលនេះអ្វីដែលនាងនិងម្ចាស់បទ «I’m Bored» ចង់ឃើញបំផុតគឺមុខកូនក្នុងផ្ទៃ។

 

 

តាំងពីដឹងថាមានផ្ទៃពោះមក អនាគតអ្នកម៉ាក់រូបនេះ កាន់តែទទួលបានភាពកក់ក្ដៅពី ជី ដេវីដ ដោយលោកស្រលាញ់ថ្នាក់ថ្មមនាង​ទ្វេដង និងមិនឱ្យចេញទៅក្រៅធ្វើអ្វីនោះឡើយ។

 

 

តួយ៉ាង នៅពេលដឹងថាសុខភាពរបស់ អ្នកម៉ាក់ រៀងខ្សោយលោកមិនឱ្យនាងធ្វើអ្វីឡើយ ឱ្យនៅតែផ្ទះមើលថែទាំសុខភាពខ្លួនឯងនិងកូនក្នុងផ្ទៃប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានអារម្មណ៍អផ្សុក ​ក៏ចេះតែចាក់​អាវ​ឲ្យ ជី ដេវីដ ចេញច្រៀងតាម Concert ជាញឹកញាប់ដូចដែលគ្រប់គ្នាបានឃើញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក៕

 


 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024