ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

មន្ទីរពេទ្យជាតិធំជាងគេ គ្រោងនឹងបើកដំណើរការនៅអំឡុងខែមិថុនាខាងមុខ

២០ មករា ២០២៣ | ព័ត៌មានជាតិ

 

មន្ទីរពេទ្យថ្នាក់ជាតិធំជាង គេពោលគឺធំជាងមន្ទីរមិត្តភាពខ្មែរសូវៀត ឬហៅថាពេទ្យរុស្ស៊ី        បច្ចុប្បន្ន ដល់ទៅ ១០ដង មានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលជិត ១ម៉ឺនគ្រែ មកដល់ពេលនេះ សម្រចការសាងសង់បានប្រមាណ ៨០ភាគរយហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» នាព្រឹកថ្ងៃទី១៩មករានេះ បានអះអាងថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យរដ្ឋធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពពិនិត្យព្យាបាលទំាងអ្នកជំងឺឆ្លង និងទាំងជំងឺទូទៅ។ មន្ទីរពេទ្យជាតិតេជោសន្តិភាព គ្រោងនឹងដាក់អោយដំណើរ នៅអំឡុងខែមិថុនាខាងមុខ ជាមួយនឹងការបំពាក់បរិក្ខារ និងគ្រូពេទ្យជំនាញៗ។ 

 

 

 

 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ  រូបភាព៖ សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024