ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

លើកនេះមិនលេងសើចទៀតទេមុនដឹកដៃគ្នាចូលរោងការ ពេជ្រ សោភា បង្ហាញពីជម្រៅចិត្តខ្លួនចំពោះគូដណ្ដឹង ឆឹម សក្កដា !

១៧ មករា ២០២៣ | កម្សាន្ដ

 

គ្រាន់តែចូលឆ្នាំថ្មីភ្លាម ពេជ្រ សោភា និងលោក ឆឹម សក្កដា បង្ហាញពីគម្រោងរៀបការ បន្ទាប់ពីផ្សះផ្សាយចំណងស្នេហ៍និងគ្នាឡើងវិញ លើកនេះ ពេជ្រ សោភា បានសារភាពថា នាងដឹងពីទុក្ខធុរៈ លោក ឆឹម សក្កដា ជាងនរណាៗទាំងអស់ ។

 

 

នេះជាលើកដំបូងហើយដែលតារាចម្រៀង ពេជ្រ សោភា បង្ហាញពីទឹកចិត្តដែលខ្លួនមានចំពោះលោក ឆឹម សក្កដា ជាដៃគូមុននឹងដឹកដៃគ្នាចូលរោងការនៅក្នុងឆ្នាំ ២០២៣ នេះ ។ 

 


ចាប់តាំងពីភ្ជាប់ចំណងស្នេហ៍និងគ្នាជាថ្មី ពេជ្រ សោភា ចាប់ផ្តើមរីករាយឡើងវិញ និងតែងតែបណ្តើរគ្នាជាមួយលោក ឆឹម សក្កដា ទៅចូលរួមកម្មវិធីនានារួមគ្នាជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ គឺ ពេជ្រ សោភា បានទៅលើកទឹកចិត្តលោក ឆឹម សក្ខណា រហូតដល់ទីតាំងកម្មវិធី ។

 


ជួបជាមួយ ពេជ្រ សោភា លើកនេះ នាងបានលាន់មាត់សរសើរពីបុរសសង្ហា ឆឹក សក្កដា ច្រើនជាងរាល់ដង ដែលបង្ហាញថាចំណងស្នេហ៍អ្នកទាំងពីចាប់ផ្តើមរឹងមាំជាងមុន ។ តារាចម្រៀង ពេជ្រ សោភា ថែមទាំងបានលាន់មាត់សរសើរពីលោក ឆឹម សក្កដា ផងដែរថា សក្កដា ជាមនុស្សល្អ ថែមទាំងបានជួយការងារចម្រៀងរបស់នាងផងដែរនាពេលចុងក្រោយនេះ ។

 

 

បើទោះបីជា ពេជ្រ សោភា បង្ហាញពីចំណងស្នេហ៍រឹងមាំរបស់ខ្លួនយ៉ាងណាក្តី នាងនៅពុំទាន់បង្ហើបប្រាប់ថាពីពេលវេលារៀបការរបស់ខ្លួនថានឹងរៀបចំឡើងនៅថ្ងៃណាច្បាស់លាស់នោះទេ នាងគ្រាន់តែប្រាប់ថា នាងរឹងរៀបការនៅក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែ ថ្ងៃ ខែ ច្បាស់លាស់ នាងសុំលាក់សិន ដោយសារនាងចង់ឱ្យមានការភ្ញាក់ផ្អើល ។ ទស្សនិកជនជាច្រើនទន្ទឹងរងចាំមើលគូស្នេហ៍មួយគូនេះដឹកដៃគ្នាចូលរោងការ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024