ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តារាល្បីៗថ្មីចាស់ជាច្រើនបង្អួតសម្រស់គ្នានៅក្នុងកម្មវិធីសម្ពោធផលិតផលធំមួយ ! 

១២ មករា ២០២៣ | កម្សាន្ដ

 

មានសិល្បករសិល្បការិនីថ្មីចាស់ជាច្រើនបានបង្អួតសម្រស់គ្នានៅក្នុងកម្មវិធីសម្ពោធផលិតផលថ្មីមួយ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ។  តារាសម្តែង បង្ហាញម៉ូដ និងតារាកំប្លែងជាច្រើនបានលេចមុខនៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ នៅក្បែរផ្សារច្បាអំពៅ នេះជាការជួបជុំដ៏ធំមួយនៅដើមឆ្នាំ ២០២៣ នេះ ។ 


សិល្បករសិល្បការិនីដែលបានចូលរួមក្នុងថ្ងៃនោះរួមមាន អ្នកនាង គង់ សុជាតិ , លី ម៉ារីណា , កញ្ញា រចនា រ៉ាវ៉ាឌី , លីវ ជីវលី , ហង្ស សុរិយាន់  តារាកំប្លែង លោក កុយ , ពូ នុយ ,  ជា វិបុល និងកូនៗរបស់ លោក ព្រាប សុវត្ថិ ជាដើមដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ។  អ្នកនាង លី ម៉ារីណា ក៏ដូចជាតារាផ្សេងៗបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេថា ពួកគេពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុន សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ។ 

 


ក្រៅពីវត្តមានសិល្បករសិល្បការិនីល្បីៗថ្មីចាស់ជាច្រើន ក្នុងនោះដែរលោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះមួរូបក៏បានលេខមុខ និងត្រូវបានជ្រើសរើសធ្វើជា BA តំណាងផលិតផល សារ៉ាយសមុទ្រស៊ីធម្មជាតិនេះផងដែរ ។ លោកថា ដោយសារតែលោកមានជំងឺរ៉ុំារៃអស់ពេលជាង ១៥ ឆ្នាំមកហើយ ទើបតែមកប្រើផលិតផលសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ត្រូវទើបលោកស្រីក្រុមហ៊ុនជ្រើសរើសលោកធ្វើជាតារាតំណាងផលិតផលនេះ លោកពិតជាសប្បាយរីករាយណាស់នៅពេលទទួលការងារថ្មីនេះ ។ 

 

 

លោកស្រី សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែលប៉ារីស (Sybelle Paris ) ដែលត្រូវបានទស្សនិកជនជាច្រើនស្គាល់ថា ជាស្រ្តីម្នាក់ដែលតែងលេចមុខនៅក្នុងកម្មវិធីសប្បុរសធម៌ជាច្រើននោះ លោកស្រីតែងតែងជួយជនក្រីក្រតាមទីជិតឆ្ងាយទៅតាមលទ្ធមានដែលខ្លួនមាន ។ 

 

 

លោកស្រី សុខ រស្មីបានឱ្យដឹងថា មូលហេតុដែលលោកស្រីរៀបចំបង្កើតកម្មវិធីនេះឡើងគឺដើម្បីណែកនាំភ្ញៀវទាំងអស់ឱ្យបានដឹងពីផលិតផលសារ៉ាយសមុទ្រធម្មជាតិ គ្មានជាតិគីមី ដែលនាំចូលមកពីប្រទេស បារាំង ។ ម្យ៉ាងវិញទៀតនៅក្នុងថ្ងៃសម្ពោធនេះលោកស្រី ក៏សម្រេចចិត្តជ្រើសរើសលោក សុវណ្ណ រិទ្ធី ធ្វើជាអ្នកតំណាងផលិតផលលោកស្រីផងដែរ  លោកស្រីសង្ឃឹមថា បន្ទាប់ពីរៀបចំពិធីនេះរួចផលិតផលលោកស្រីនិងកាន់តែផ្ទុះខ្លាំងនៅលើទីផ្សារ ។ 

 


បន្ទាប់ពីសម្ពោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការ លោកស្រី សុខ រស្មី ក៏ត្រៀមនឹងធ្វើកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់ទៀតទៅតាមគម្រោងដែលបានគ្រោងទុក ក្នុងនោះដែរលោកស្រីក៏ត្រៀមនឹងបង្ហាញផលិតផលថ្មីជាមួយនិង BA ថ្មីដែលជាតារាល្បីឈ្មោះមួយក្នុងពិភពសិល្បៈ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024