ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងដាច់ខាតនឹងការលាងសម្អាតប្រាក់

១១ មករា ២០២៣ | ព័ត៌មានជាតិ

 

 



ក្នុងឱកាសអញ្ជើញបើកវេទិកា ស្ដីពី ភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។

 


 ក្នុងកម្មវិធីវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលរៀបចំឡើង នៅសណ្ឋាគារ សុខាភ្នំពេញ នាថ្ងៃអង្គារ៍នេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវទៅកាន់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យព្យាយាមចៀសវាងដាច់ខាតរាល់ សកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលផ្ដល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។ 

 


ក្រៅពីការអំពាវនាវឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចៀសវាងដាច់ខាតនូវសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ សម្ដេចក្រឡាហោម ស ខេង ក៏បាន ណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ចីនៅក្រសួងមហាផ្ទៃ និងសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលបរទេសទាំងអស់ ដែលបានចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិជាតិ បន្ដចូលរួមអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យបានសមស្របត្រឹមត្រូវ ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា រួមនិងលិខិត បទដ្ឋានគតិយុត្ដិនានាជាធរមាន ជាពិសេសស្របតាមលក្ខន្ដិកៈ ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ឬនៅក្រសួងការបរទេសផងដែរ៕ 
 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024