ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សម្ដេច ហ៊ុន សែន ដាស់តឿន និងព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះលោក គង់ គាំ និងប្រាប់បក្សប្រឆាំង ត្រូវបញ្ចប់វប្បធម៌ ឡាំប៉ា ក្រោយពេលបោះឆ្នោត

១០ មករា ២០២៣ | ព័ត៌មានជាតិ



ក្នុងពិធីបើកការដ្ឋានសាងសង់ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាស់តឿន និងព្រមានចំៗទៅលើលោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា។

 

 

 

 

សម្តេចនាយករដ្ឋមន្ត្រី បានព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះលោក គង់ គំា ក្រោយសម្តេចនាយករដ្ឋមន្ត្រី រកឃើញថា លោក គង់ គំា បាននិយាយ វាយប្រហារមកកាន់គណបក្សប្រជាជនកម្ពុជា ដែលមិនអាចទទួលយកបាន។ នេះគឺផ្ទុយពីការបញ្ចេញមតិ។

 

 

 

 

ចំណែកកូនប្រុសលោក គង់ គាំ គឺលោក គង់ បូរ៉ា ដែលជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងនោះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានដាស់តឿន កុំធ្វើជា «ខ្លួនមួយ ជិះទូកពីរ»។ បន្ថែមលើសពីនេះ សម្តេចតេជោ ក៏បានផ្តំាប្រាប់បក្សប្រឆាំង ត្រូវបញ្ចប់វប្បធម៌ ឡាំប៉ា ក្រោយពេលបោះឆ្នោតផងដែរ។
 

 

 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ  រូបភាព៖ សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024