ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

Kim Kardashian បានប្រាក់អាហារកិច្ច ២០ម៉ឺនដុល្លាររាល់ខែពីអតីតស្វាមី

០១ ធ្នូ ២០២២ | កម្សាន្ដ

 

ការលែងលះរវាងគូស្នេហ៍តារាស្រី Kim Kardashian (គីម កាដាសៀន) និង Kanye West (ខេនយ៉េ វេស) បានឈានដល់ការសម្រេចសម្រួលគ្នាហើយ ដោយតារារ៉េប Kanye នឹងត្រូវផ្ដល់ប្រាក់ចិញ្ចឹមកូន ២០ម៉ឺនដុល្លាររៀងរាល់ខែដល់អតីតភរិយា។


តារាទូរទស្សន៍ Kim Kardashian (គីម កាដាសៀន) និងតារារ៉េប Kanye West (ខេនយ៉េ វេស) ដែលមានឈ្មោះថ្មីថា Ye (យ៉េ) ចរចាគ្នាដាច់ស្រេចលើបណ្ដឹងលែងលះ ដោយរួមមានការមើលថែកូនទាំងបួនរួមគ្នា និងការបែងចែកទ្រព្យសម្បត្តិ។

 

ត្បិតថាអ្នកទាំងពីរជាប់ភារកិច្ចត្រូវមើលថែកូនទាំងបួនរួមគ្នា ប៉ុន្តែ Kim Kardashian (គីម កាដាសៀន) នឹងទទួលបានការផ្គត់ផ្គង់ជាទឹកប្រាក់ ២០ម៉ឺនដុល្លារប្រចាំខែ សម្រាប់ចិញ្ចឹមបីបាច់កូន ដោយសារកូនៗទាំងបួននឹងចំណាយពេលនៅជាមួយម្ដាយច្រើនជាង។ 

 

 

តាមឯកសារពីតុលាការកំពូលឡូស អេនជេលឡេស បានរៀបរាប់ថាកូនៗនឹងមិនអាចនៅឆ្ងាយពីផ្ទះរបស់ Kim Kardashian (គីម កាដាសៀន) នៅតំបន់ Hidden Hills (ហីតដេន ហីលស៍) លើសពី ១០០គីឡូម៉ែត្រនោះទេ ដរាបណាពួកគេមិនទាន់រៀបចប់ថ្នាក់វិទ្យាល័យ ឬមិនទាន់ឈានដល់វ័យ ១៩ឆ្នាំ។

 

 

បន្ថែមពីនេះតារារ៉េប Ye (យ៉េ) បានយប់ព្រមប្រគល់ផ្ទះនៅតំបន់ Hidden Hills (ហីតដេន ហីលស៍) ដល់អតីតភរិយា រួមជាមួយផ្ទះជាច្រើនកន្លែងទៀតនៅឯរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអាយដាហូ។ 

 

 

គួររំឭកថាគូស្វាមីជាតារាល្បីមួយគូនេះបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៤ ហើយ Kim Kardashian (គីម កាដាសៀន) បានដាក់ពាក្យប្ដឹងសុំលែងលះកាលពីឆ្នាំមុន ក្រោមហេតុផលការរស់នៅមិនចុះសម្រុង ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024