ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិនបន្ធួរបន្ថយវិធានការរឹតត្បិតជំងឺឆ្លងកូវីដ១៩ក្រោយផ្ទុះបាតុកម្មនៅទីក្រុងជាច្រើន

ប្រទេសចិន បានសម្រេចបន្ធួរបន្ថយវិធានការរឹតត្បិតមួយចំនួនលើបញ្ហាជំងឺកូវីដ១៩ ទោះជាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសចិន មានចំនួនកើនឡើង ក៏ដោយ។

 

ការបន្ថូរ បន្ថយនេះធ្វើឡើង ក្រោយកើតមានបាតុកម្មកាលពីចុងសប្តាហ៍ប្រឆាំងនឹងវិធានការរឹតត្បិតជំងឺកូវីដ១៩ដ៏តឹងរឹង ហើយបាតុកម្មបានបន្តរាលដាលនៅតាម បណ្តាទីក្រុងធំៗជាច្រើននៅទូទាំងប្រទេសចិន។

 

 

 

 

បណ្តាទីក្រុងជាច្រើននៅក្នុងប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅក្នុងពិភពលោក បានកំពុងចាកចេញពីការអនុវត្តន៍វិធានការរឹតត្បិតជំងឺកូវីដ ១៩ដ៏តឹងរឹង ដោយលើកលែងការបិទខ្ទប់នៅក្នុសង្កាត់មួយចំនួន ហើយអនុញាតិឱ្យអាជីវកម្មបើកដំណើរការឡើងវិញ។

 

នៅក្នុងបណ្តាសេចក្តីប្រកាសទាំងនោះ អាជ្ញាធរសុខាភិបាលចិន មិនបានលើកឡើងពីបញ្ហាបាតុកម្មដែលមានជាច្រើនករណីមានចាប់តាំងពី ការដុតទាននៅក្នុង ទីក្រុងប៉េកាំង រហូតដល់ ការប៉ះទង្គិចជាមួយប៉ូលីសនៅតាមដងផ្លូវក្នុងទីក្រុងGuangzhou  នៅថ្ងៃអង្គារ(២៩វិច្ឆិកា) និងនៅរោងចក្រiPhone  ក្នុងទីក្រុងZhengzhou  កាលពីសប្តាហ៍ មុននោះឡើយ។


 

 

 

 

អាជ្ញាធរក្នុងសង្កាត់ចំនួនយ៉ាងតិច៧ នៅទីក្រុង Guangzhou ដែលជាទីក្រុងឧស្សាហកម្មមួយរបស់ប្រទេសចិន បានលើកឡើងក្នុងសេចក្តីប្រកាសថា អាជ្ញាធរដកវិធានការបិទខ្ទប់ជាបណ្តោះអាសន្ន។ ក្នុងចំណោមនេះមានសង្កាត់មួយលើកឡើងថា នឹងអនុញាតិឱ្យសិស្សវិលត្រលប់ទៅសាលារៀន ហើយនិងអនុញាតិឱ្យបើកភោជនីយ៍ដ្ឋានឡើងវិញ រួមទាំងអាជីវកម្មមួយចំនួនមានរោងភាពយន្តផងដែរ។

 

ទីក្រុង Chongqing  ភាគភាគនិរតីប្រទេសចិន បានអនុញាតិឱ្យអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ដែលបានបំពេញលក្ខខណ្ឌជាក់លាក់ នឹងទទួល បានការ អនុញាតិឱ្យធ្វើចត្តាឡីស័កនៅលំនៅដ្ឋាន។ ស្របគ្នាទីក្រុងZhengzhou  នៅភាគកណ្តាលប្រទេសចិន បានប្រកាសឱ្យបើកដំណើរការអាជីវកម្មរួមមានផ្សារទំនើប ទីកន្លែងហាត់កីឡា និងភោជនីយដ្ឋាន។

 

បាតុកម្មជាច្រើនដែលកើតឡើងនៅរយៈពេលថ្មីៗចុងក្រោយនេះ នៅប្រទេសចិនបានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជនចាប់តាំងពីលោកXi Jinping ប្រធានាធិបតីចិនឡើងកាន់តំណែង១០ឆ្នាំកន្លងមក។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024