ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សហភាពអ៊ឺរ៉ុបស្វែងរកការបង្កើតតុលាការពិសេសកាត់ទោសរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

សហភាពអ៊ឺរ៉ុប នឹងព្យាយាមបង្កើតតុលាការពិសេសមួយគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេត និងចោទប្រកាន់់កាត់ទោសទៅលើករណីឧក្រិដ្ឋកម្ម សង្គ្រាមប្រព្រឹត្តិដោយប្រទេសរុស្ស៊ីដែលអាចកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់លោកស្រី  Ursula von der Leyen  ប្រធានគណៈកម្មាការសហភាពអ៊ឺរ៉ុបនៅថ្ងៃពុធ(៣០វិច្ឆិកា)។

 

 

 

 

លោកស្រី von der Leyen ថ្លែងថា«យើង បានត្រៀមរួចរាល់ជាស្រេចក្នុងការចាប់ផ្តើមធ្វើការងារជាមួយសហគមន៍អន្តរជាតិដើម្បីទទួលបានការគាំទ្រ ពីអន្តរជាតិសម្រាប់ការបង្កើតតុលាការពិសេស»។

 

ប្រទេសអ៊ុយក្រែន បានជម្រុញឱ្យបង្កើតតុលាការពិសេសដើម្បីកាត់ទោសយោធារុស្ស៊ី និងមេដឹកនាំនយោបាយរុស្ស៊ីដែលត្រូវទទួលខុសត្រូវលើការចាប់ផ្តើម បង្កើតសង្គ្រាម។

 

តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដែលមានមូលដ្ឋាននៅទីក្រុងHague បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន ទៅលើការអះអាងពីឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិក្នុងសង្គ្រាមអ៊ុយក្រែន នៅពេលជាច្រើនថ្ងៃក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅថ្ងៃ២៤កុម្ភៈ ប៉ុន្តែតុលាការនេះ គ្មានសមត្ថកិច្ច ក្នុងការចោទប្រកាន់កាត់ទោសករណីឈ្លានពាននៅអ៊ុយក្រែន។

 

«ស្របពេលបន្តគាំទ្រតុលាការព្រហ្មទណ្ឌអន្តរជាតិ យើងស្នើបង្កើតតុលាការពិសេសគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីស៊ើបអង្កេត និងចោទប្រកាន់ ទោសឧក្រិដ្ឋកម្មឈ្លានពានបង្កឡើងពីសំណាក់ប្រទេសរុស្ស៊ី»។ លោកស្រី von der Leyen ថ្លែង។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024