ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣

ប្រេស៊ីល៖ដីភ្នំបាក់គ្របដណ្តប់លើដងផ្លូវបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ បាត់ខ្លួនច្រើននាក់

បាក់ដីភ្នំហូរទៅគ្របដណ្តប់លើផ្លូវល្បឿនលឿននៅភាគខាងត្បូងប្រទេសប្រេស៊ីល បានសម្លាប់មនុស្សយ៉ាងតិច២នាក់ និងមានជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន។

 

 

 

 

ល្បាប់ដីដ៏ក្រាស់ក្រែលបាក់ហូរទៅគ្របដណ្តប់លើកំណាត់ផ្លូវល្បឿនលឿនមួយខ្សែនៅរដ្ឋParana បង្កគ្រោះថ្នាក់ដល់រថយន្តយ៉ាងតិច១៦គ្រឿង។ យោងតាមអាជ្ញាធរក្នុងតំបន់។ ក្រុមសង្គ្រោះនៅទីតាំងកើតហេតុឱ្យដឹងថា អាកាសធាតុមិនអំណោយផល និងជាទីតាំងជនបទផង ធ្វើឱ្យកិច្ចសង្គ្រោះជួបការលំបាកច្រើន។

 

អាជ្ញាធរប្រេស៊ីលបន្តឱ្យដឹងថា មនុស្សរវាង៣០នាក់ទៅ៥០នាក់ អាចបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ។

 

ទីភ្នាក់ងារសង្គ្រោះបន្ទាន់ឱ្យដឹងថា ក្រុមការងារបានរកឃើញមនុស្សនៅរស់រានមានជីវិត៦នាក់ រួមមានទាំងលោក Roberto Justus អភិបាលទីក្រុងGuaratuba។
តាមបណ្តាញសង្គមអនឡាញ លោកJustus  លោកអាចនៅរស់រានមានជីវិតដោយសារគុណបុណ្យព្រះ។ អភិបាលទីក្រុងរូបនេះបន្តថា គ្រោះថ្នាក់កើតឡើងពិត ជាអាក្រក់ខ្លាំងណាស់។ ដីភ្នំបាក់មកគ្រប់ដណ្តប់លើពួកយើង គ្របដណ្តប់លើគ្រប់រថយន្ត។

 

មានការបារម្ភថាគ្រោះមហន្តរាយបាក់ដីអាចកើតមានឡើងជាបន្តទៀត ក្រោយទីភ្នាក់ងារជាតិឧតុនិយមចេញការព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតមាននៅ តាមបណ្តារដ្ឋជាច្រើននៅប្រទេសប្រេស៊ីល។

 

 


 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023