ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មិនគួរឱ្យជឿ វ័យជាង ៦០ ឆ្នាំហើយតែនាយ ចាប ចៀន នៅតែក្មេងជាងវ័យ និងមានសុខភាពល្អព្រោះកក្តាពិសេសនេះ !  

៣០ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តារាកំប្លែងនាយ ចាប ចៀន នៅតែបន្តអាជីពសិល្បៈដូចមុនដដែល បើទោះបីជាវ័យរបស់លោកកាន់តែច្រើនក្តី តែរកនៅតែអាចរកប្រាក់ចំណូលបានច្រើនពីវិស័យនេះ និងរស់នៅជាមួយគ្រួសារយ៉ាងសប្បាយរីករាយ និងមានសុខភាពល្អ ។ 

 

តារាសម្តែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះនាយ ចាប ចៀន មានវ័យជាង ៦០ ឆ្នាំហើយ ប៉ុន្តែនិយាយពីរូបភាព និងសុខភាពរបស់លោកវិញនៅក្មេងនិងរឹងមាំមិនចាញ់កាលពីលោកនៅក្មេងឡើយ។ ថ្ងៃនេះផងដែរលោកបានចែករំលែកបទពិសោធខ្លះៗដែលធ្វើឱ្យលោកមានសុខភាពល្អ រឹងមាំ និងអាចប្រកបការងារសិល្បៈបានដូចកាលពីក្មេង ។ 


តារាកំប្លែងរូបនេះ ក៏កំពុងលេចមុខនៅក្នុងក្រុមកំប្លែងរបស់នាយ ពែកមី ដោយលោកសម្តែងក្នុងកម្មវិធី « ផ្ទះលេខ ១ ផ្ទះលេខ ២ »  ដែលមានដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។

 

 

ស្របពេលលេចមុខនៅក្នុងកម្មវិធីនេះ លោក ចាប ចៀន ក៏នៅតែចេញថតរឿង ថតផ្សាយពាណិជ្ជកម្ម និង ច្រៀងការតាមខេត្តក្រុងនានាទៅតាមការអញ្ជើញរបស់បងប្អូនទស្សនិកជនដូចមុន បើទោះបីជាពេលនេះមានសិល្បករជាច្រើនរីកដុះដាលច្រើន ប៉ុន្តែលោកនៅតែអាចឈរជើងក្នុងសិល្បៈបាន មិនចាញ់តារាអាជីពប៉ុន្មានទេ ។

 

 

 ថ្វិដ្បិតតែលោកមានវ័យច្រើនបន្តិចក្តី តែនិយាយពីសុខភាព និង រូបរាងលោកនៅតែក្មេង និងមានសុខភាពរឹងមាំ ជាក់ស្តែងជាច្រើនឆ្នាំមកនេះលោក មិនធ្លាប់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចសិល្បករជើងចាស់ដែលមានវ័យប្រហាក់ប្រហែលលោកឡើយ។

 


 ផ្ទុយទៅវិញលោកនៅតែអាចធ្វើការផ្សេងៗបានតាមធម្មតា មិនថាការងារតាមក្រុង ឬតាមខេត្តនានា លោកទទួលធ្វើទាំងអស់ ។  ជុំវិញនៃការថែរក្សារូបរាង និងសុខភាពបានល្អបែបនេះ ត្រូវបានលោក ចាប ចៀន បញ្ជាក់ប្រាប់ថា លោកបានអនុវត្តន៍នូវគោលការទាំងនេះជាយូរឆ្នាំមកហើយ ដើម្បីថែរក្សាសុខភាពបានល្អ ។ 

 

 

ក្រៅពីការងារសិល្បៈនាយ ចាប ចៀន ក៏ជាមន្ត្រីរាជការមួយរូបផងដែរ លោកថា ការងារទាំង ២ នេះហើយដែលអាចឱ្យលោកមានជីវភាពសមរម្យ និងមានប្រាក់ចិញ្ចឹមកូនៗដើម្បីឱ្យពួកគេបានសិក្សាខ្ពង់ខ្ពស់ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024