ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣
តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា វិលត្រឡប់ទៅ សហរដ្ឋអាមេរិក មិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែមានគម្រោងហោះត្រឡប់មកស្រុកកំណើតវិញដើម្បីបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើករកស៊ីបន្ថែមពីលើអាជីវកម្មចាស់។ តារាសម្តែងកូន ២ សារ៉ាយ សក្ខណា នៅតែមានអារម្មណ៍ស្រឡាញ់និងចង់រស់នៅប្រទេស កម្ពុជា ជាងរស់នៅ សហរដ្ឋអាមេរិក។ ជាក់ស្តែងត្រឡប់ទៅ អាមេរិក មិនបានមួយខែផង ស្រាប់តែនាងមានគម្រោងវិលត្រឡប់មកស្រុកកំណើតជាថ្មីម្តងទៀត ដើម្បីពង្រឹងមុខជំនួញខ្លួន ព្រមទាំងជួបអ្នកគាំទ្រជាថ្មីម្តងទៀត ។
ពេលនេះអ្នកនាង បានវិលត្រឡប់ទៅ សហរដ្ឋអាមេរិក វិញហើយជាមួយស្វាមី ព្រមទាំងកូនទាំង ២ របស់នាង បន្ទាប់ពីបានចំណាយពេលវេលារស់នៅស្រុក ខ្មែរ អស់ពេលពេញមួយឆ្នាំ ។ រយៈពេលមួយឆ្នាំនៅស្រុកកំណើ់តនេះ សារ៉ាយ សក្ខណា បានបោះទុនប្រាក់រាប់សែនដុល្លារទៅលើអាជីវកម្មជាច្រើនរបស់ខ្លួន ក្នុងនោះមានទាំងការវិនិយោគលើកដីធ្លី ក៏ដូចជាបើកហាងរកស៊ីបន្ថែមពីលើហាងចាស់របស់ខ្លួន សូម្បីតែមិត្តសិល្បៈក៏លាន់មាត់សរសើរថា សារ៉ាយ សក្ខណា ពិតជាខ្លាំង និងមានយីអ៊ុនល្អមែន ។
ទោះជាយ៉ាងណាតារាស្រីល្បីឈ្មោះរូបនេះ ត្រូវិចសំពាយត្រឡប់ទៅ សហរដ្ឋអាមេរិក តាមគម្រោងដែលបានគ្រោងទុក ដោយសារឪពុកម្តាយក្មេករបស់នាងមានការនឹករលឹកកូនៗនិងចៅៗ ។ គ្រាន់តែទៅដល់ សហរដ្ឋអាមេរិក វិញ តារាសម្តែង សារ៉ាយ សក្ខណា បែរជាបង្ហើបប្រាប់ថា មានគម្រោងនឹងវិលត្រឡប់មក ស្រុក ខ្មែរ ជាថ្មីម្តងទៀត ដំណឹងនេះបានធ្វើឱ្យអ្នកសិល្បៈជាច្រើននិយាយថា សារ៉ាយ សក្ខណា នៅតែចង់មកស្រុក ខ្មែរ ពីព្រោះពេលមកស្រុក ខ្មែរ ម្តងៗ នាងទទួលបានប្រាក់ចំណូលខ្ពស់ជាងរស់នៅ សរដ្ឋអាមេរិក ដូចយើងស្រាប់ហើយថា នៅ សហរដ្ឋអាមេរិក សារ៉ាយ សក្ខណា មិនមានមុខរបរអ្វី ក្រៅពីនៅផ្ទះមើលថែទាំក្រុមគ្រួសារប៉ុណ្ណោះ ។
ថ្វីដ្បិតតែអ្នកនាង បង្ហើបប្រាប់ថា នាងមានគម្រោងនឹងមកស្រុក ខ្មែរ ក្នុងពេលឆាប់ៗក្តី ប៉ុន្តែនាងនៅពុំទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ តែនាងបានទទួលស្គាល់ថា នាងមានគម្រោងនឹងបោះទុនប្រាក់បន្ថែមដើម្បីបើកអាជីវកម្មផ្សេងៗទៀត ។
សារ៉ាយ សក្ខណា នៅតែមានហាងឆេងនៅ ស្រុក ខ្មែរ ទោះបីជានាងមានគ្រួសារនិងមានកូន ២នាក់ក្តី ជាក់ស្តែងមុនពេលត្រឡប់ទៅ អាមេរិក វិញ នាងបានសម្រុកថតរឿងជាច្រើនរឿងឱ្យផលិតកម្មក្នុងស្រុក ព្រមទាំងថតសំអាងការ និង ថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើន ...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN