ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ទីក្រុងប៉ារីសដាក់តាំងសត្វល្អិតខ្នាតយក្ស ដើម្បីបញ្ជ្រាបការយល់ដឹងពីជីវចម្រុះ

២៩ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ទីក្រុងប៉ារីស ប្រទេសបារាំង កំពុងធ្វើការដាក់តាំងបង្ហាញរូបសត្វល្អិតខ្នាតយក្សបំភ្លឺដោយភ្លើង LED (អិលអ៊ីឌី) ដើម្បីបញ្ជ្រាបការយល់ដឹងពីជីវចម្រុះចំពោះប្រព័ន្ធអេកូឡូស៊ី។

 

 


សារមន្ទីរជាតិនៃប្រវត្តិសាស្រ្តធម្មជាតិរបស់ប្រទេសបារាំង បានដាក់តាំងសត្វពីងពាង សត្វក្អែប និងសត្វចៃខ្នាតយក្ស  ដើម្បីបង្ហាញពីសារៈសំខាន់របស់ពួកវាចំពោះប្រព័ន្ធអេកូឡូស៊ី ខណៈដែលមនុស្សជាច្រើនបានមើលរំលងនូវប្រយោជន៍របស់ពួកវា។

 

 

 

រចនាឡើងដោយមានការចូលរួមពីអ្នកវិទ្យាសាស្ត្រមកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ រូប សត្វល្អិតទាំងនេះ គឺជាគំនិតច្នៃប្រឌិតដើមដែលមានបំភ្លឺដោយអំពូលភ្លើង LED (អិលអ៊ីឌី) ប្រើប្រាស់ថាមពលតិច។

 

 

 

យ៉ាងណាក្ដី សម្រាប់ការផលិតរូបសំណាកសត្វល្អិតទាំងនេះ គឺជាការផលិតរបស់ក្រុមហ៊ុន China Light Festival (ឆាយណា ឡាយ ហ្វេសធីវ៉ល) ដែលជាក្រុមហ៊ុនចិនមកពីខេត្តស៊ីឈួន។

 

 

 

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ដើម្បីសន្សំសំចៃថាមពល ពួកគេបានបិទភ្លើងបំភ្លឺរូបសំណាកនេះមុនមួយម៉ោង ដោយបិទចាប់ពីម៉ោង ៩៖៣០នាទីយប់ ហើយការតាំងបង្ហាញនេះនឹងបន្តរហូតដល់ថ្ងៃទី ១៥ខែមករា ឆ្នាំ២០២៤៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024