ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងមហាផ្ទៃដណ្តើមមេដាយ 18គ្រឿង សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF

២៥ ​វិច្ឆិកា ២០២២ | កីឡា

 

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ១៨ គ្រឿង សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នៃព្រឹត្តការណ៍ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ ជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយ សហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ។


ពិធីបិទការប្រកួត និងបំពាក់មេដាយជូនកីឡាករ-កីឡាការិនី បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាប្រធានសហព័ន្ធកីឡាកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងសមាជិក ប្រតិបត្តិសហព័ន្ធ និងអ្នកតំណាង រាជធានីខេត្ត ក្រសួង ។

 


តាមរបាយការណ៍របស់លោក បួនហ៊ីង សុធីយ៉ា បានឲ្យដឹងថា កីឡាតេក្វាន់ដូ ITF ប្រព្រឹទ្ធរយះពេល4ថ្ងៃនៅវិមាននៃពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ដោយមានការចូលរួមពី ក្រសួង រាជធានី-ខេត្តទាំងចំនួន១២ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ ។

 


ជាលទ្ធផលនៃការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងកីឡាជនពិការជាតិលើកទី១ឆ្នាំ២០២២នេះ  ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសចំនួន ១១ គ្រឿង មេដាយប្រាក់ ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ចំនួន ៤ គ្រឿង ។

 


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តប៉ៃលិនដណ្តើមមេដាយមាស ២គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង តាកែវដណ្តើមមាស ២គ្រឿង ភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿងខេត្តបាត់ដំបូង និងខេត្តតាកែវទទួលមេដាយសំរិទ្ធ ១ គ្រឿង ។

 


សូមជម្រាបថា៖ ការប្រកួតកីឡាជាតិលើកទី៣និងកីឡាជនពិការជាតិលើកទី១ឆ្នាំ២០២២ បានចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា ។ សម្រាប់ទីតាំងប្រកួតធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ៕

 

 

 

 

អត្ថបទ  និងរូបភាព ៖  ប៉ុន  សុភាព

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024