ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

បំផ្ទុះគ្រាប់បែក២លើកនៅទីក្រុងJerusalem របួសមនុស្ស១៤នាក់ស្លាប់១នាក់

២៤ ​វិច្ឆិកា ២០២២ | ព័ត៌មានអន្តរជាតិ

ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ស្លាប់ និងមានមនុស្ស១៤នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក២លើក នៅចំណតរថយន្តក្រុង នៅទីក្រុង Jerusalem។ នេះបើតាមការឱ្យដឹងពីប៉ូលីស ប្រទេសអ៊ីស្រាអ៊ែល។

 

 

 

 

ករណីបំផ្ទុះគ្រាប់បែក បានកើតឡើងនៅតំបន់មានសកម្មភាពពលរដ្ឋមមាញឹក២កន្លែងនៅជាយទីក្រុងJerusalem ខណៈពលរដ្ឋធ្វើដំណើរទៅបំពេញការងារ។

 

ប៉ូលីសអ៊ីស្រាអ៊ែលឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកទាំង២លើកកើតឡើងខុសគ្នាក្នុងរយៈពេល៣០នាទី ដែលទំនងជាការវាយប្រហារពីក្រុមប៉ាលេស្ទីន។

 

ក្មេងជំទង់ដែលស្លាប់ជាសិស្សសាសនាជីព្វកាណាដាអ៊ីស្រាអ៊ែលមានឈ្មោះថា Aryeh Schupak។

 

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានលើកឡើងថា ការវាយប្រហារមានស្ថានភាពខុសគ្នាពីការវាយប្រហារដែលធ្លាប់កើតមានឡើងនាពេលប៉ុន្មានឆ្នាំកន្លងទៅ។

 

 

 

 

 

អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមប៉ាលេស្ទីនHamas បានលើកសរសើរសាទរករណីបំផ្ទុះគ្រាប់បែកនេះ ប៉ុន្តែបដិសេធទទួលខុសត្រូវ។

 

ករណីបំផ្ទុះគ្រាប់បែកបានកើតឡើងខណៈលោក Benjamin Netanyahu អតីតប្រធានាធិបតីអ៊ីស្រាអ៊ែលចរចារជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើតរដ្ឋាភិបាលស្តាំនិយម ថ្មីរួមមានសមាជិកសាសនា និងគណបក្សស្តាំនិយមជ្រុល។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024