ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូង និងអាហ្វ្រិកខាងត្បូង ឈ្នះពានរង្វាន់ធំនៅ Emmy Awards

២៣ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 

ប្រទេសកូរ៉េខាងត្បូង និងប្រទេសអាហ្វ្រិកខាងត្បូង បានសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយបានទទួលពានរង្វាន់ពីកម្មវិធី Emmy Awards (អេមមី អេវ៉ត) អន្តរជាតិ ជាលើកដំបូង។

 


ប្រទេសកូរ៉េខាងត្បូង និងប្រទេសអាហ្វ្រិកខាងត្បូងបានឈ្នះពានរង្វាន់ Emmy Awards (អេមមី អេវ៉ត) អន្តរជាតិជាលើកដំបូង ក្នុងកម្មវិធីដែលបានប្រព្រឹត្តិទៅនៅឯទីក្រុងញូវយ៉ក។

 

 

ភាពយន្តភាគ “The King’s Affection” (ដឺ ឃីង អេហ្វេកសិន) បានក្លាយជាភាពយន្តដំបូងរបស់កូរ៉េខាងត្បូងដែលបានឈ្នះពានរង្វាន់ផ្នែក Telenovela (ថេឡេនូវ៉ែឡា) ខណៈដែលគំនូរជីវចល "My Better World" (ម៉ាយ បេតធើ វើល) ឈ្នះលើកដំបូងជាមួយពានរង្វាន់ផ្នែកកម្មវិធីកុមារ។

 

 

ក្នុងកម្មវិធីនេះដែរក៏មានការប្រគល់ពានរង្វាន់ដល់តារាសម្ដែងប្រុសសញ្ជាតិស្កុតឡែន Dougray Scott (ដូករ៉េ ស្កុត) និងតារាសម្ដែងស្រីសញ្ជាតិបារាំង Lou de Laage (ឡូ ដេ ឡាក) ជាតារាសម្ដែងឆ្នើម ខណៈដែលអ្នកដឹកនាំរឿង Ava DuVernay (អេវ៉ា ដូវើណេ) ទទួលបានពានរង្វាន់ Founders Award (ហ្វោនដឺ អេវ៉ត)។

 

 

ទន្ទឹមនឹងនោះដែរពានរង្វាន់កិត្តិយស Directorate Award (ដាយរ៉េកថូរ៉េត អេវ៉ត) ត្រូវបានប្រគល់ជូនលោកស្រី Miky Lee (ម៉ាយគី លី) ដែលជាអនុប្រធាននៃសម្ព័ន្ធយក្សរបស់កូរ៉េ CJ Group (ស៊ីជេ គ្រុប)។

 


គួរបញ្ជាក់ថា កម្មវិធី Emmy Awards គឺជាកម្មវិធីប្រគល់ពានរង្វាន់ធំបំផុតសម្រាប់វិស័យភាពយន្តនិងរឿងភាគតាមទូរទស្សន៍នៅអាមេរិក និងអន្តរជាតិ ដែលមានអាយុកាល ៧៣ឆ្នាំមកហើយ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024