ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣

Jungkook របស់ក្រុម BTS សាងប្រវត្តិសាស្ត្រលើឆាកបើកការប្រកួត World Cup

២១ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

សមាជិកកូនពៅនៃក្រុមចម្រៀងកូរ៉េ BTS, Jungkook (ចុងគុក) បានបង្កើតប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយបានក្លាយជាសិល្បករកូរ៉េដំបូងដែលបានឡើងសម្ដែងបើកឆាកការប្រកួតបាល់ទាត់ដ៏ធំនេះ។


នៅថ្ងៃទី២០ ខែវិច្ឆិកា សមាជិកក្រុមចម្រៀងកូរ៉េ BTS Jungkook (ចុងគុក) បានក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានឡើងសម្ដែងបើកឆាកកម្មវិធីប្រកួតបាល់ទាត់ FIFA World Cup (ហ្វីហ្វា វើល ខាប់)។

 


អមដោយអ្នករាំជាច្រើននាក់ Jungkook (ចុងគុក) បានឡើងសម្ដែងរួមគ្នាជាមួយសិល្បករសញ្ជាតិកាតាឈ្មោះថា Fahad Al Kubaisi (ហ្វាហេត អាល់ គូបាយស៊ី) ដោយបានច្រៀងបទចម្រៀងចំណងជើងថា “Dreamers” (ដ្រីមមើ) ជាបទចម្រៀងផលិតដោយផលិតករចម្រៀងសញ្ជាតិម៉ារ៉ុកដ៏ល្បីឈ្មោះ។

 


ការបើកឆាកការប្រកួត FIFA World Cup (ហ្វីហ្វា វើល ខាប់) ឆ្នាំ២០២២ដែលរៀបចំឡើងនៅប្រទេសកាតានេះ បានចាប់ផ្ដើមដោយការពញ្ញាក់អារម្មណ៍ជាមួយតារាសម្ដែងជើងចាស់របស់អាមេរិក Morgan Freeman (ម័រហ្គេន ហ្វ្រីម៉េន) ដែលជាអ្នកអត្ថាធិប្បាយការសម្ដែងបើកឆាកកម្មវិធី។

 


គួរបញ្ជាក់ថាក្រៅពីបានសាងប្រវត្តិសាស្ត្រក្នុងនាមជាសិល្បករកូរ៉េ Jungkook (ចុងគុក) ក៏ជាតារាចម្រៀងដំបូងគេក្នុងរយៈពេល២៤ឆ្នាំ ដែលមានបទចម្រៀងទោលសម្រាប់ព្រឹត្តិការណ៍ FIFA World Cup (ហ្វីហ្វា វើល ខាប់) ក្រោយពីតារាចម្រៀង Ricky Martin (រីកគី ម៉ាទីន) បានធ្វើរឿងដ៏អស្ចារ្យនេះនៅឆ្នាំ ១៩៩៨៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023