ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

 The Wall Song Cambodia សប្ដាហ៍នេះកាន់តែប្លែក និងជក់ចិត្តពីតារាកិត្តិយស និងអ្នកចៀងក្រោយជញ្ចាំង!

១៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

កាន់តែពិសេស និងប្លែកពីកម្មវិធី The Wall Song Cambodia សប្ដាហ៍នេះ ដោយតារាកិត្តិយសរបស់ទាំង៣រូប រួមនឹងអ្នកច្រៀងក្រោយជញ្ជាំង៣រូបទៀតនននឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើច សប្បាយរីករាយ។

 

 

សប្តាហ៍នេះ ជាសប្តាហ៍ទី៤ហើយសម្រាប់កម្មវិធីលំដាប់អន្តរជាតិ The Wall Song Cambodia ដែលតែងតែនាំយក ផ្ទាំងទស្សនីយភាពប្លែកៗតាមរយៈការអញ្ជើញតារាកិត្តិយសនិងតារាអាថ៌កំបាំងដែលសុទ្ធសឹងជាតារាដែលមានទាំងសម្រស់និងសមត្ថភាព ជាពិសេសជាសិល្បករការិនីមានឈ្មោះបោះសំឡេងនៅក្នុងសង្គមសិល្បៈថែមទៀត។ 

 


វត្តមានតារាកិត្តិយសថ្មីៗចំនួនបីរូប នៅថ្ងៃសៅទី១៩ វិច្ឆិកា នេះ វត្តមានតារាកិតិ្តយសក៏សុទ្ធតែជាតារាលំដាប់ប្រទេសផង។ រីឯតារាអាថ៌កំបាំងទាំងបីជាតារារូបជានរណា សូមប្រិយមិត្តរង់ចាំទស្សនាទាំងអស់គ្នានៅក្នុងសប្តាហ៍នេះ ។កម្មវិធី The Wall Song Cambodia តែងតែអញ្ជើញតារាកិត្តិយសបីរូបមកបង្ហាញវត្តមានបកស្រាយបទចម្រៀងជាមួយដៃគូអាថ៍កំបាំងនៅពីក្រោយជញ្ជាំង។

 

 

នៅសប្តាហ៍នេះ គ្រាន់តែឈ្មោះតារាកិត្តិយសទាំង៣ដួងក៏ចាប់អារម្មណ៍ដែរ ពោលគឺ ចំរើន សុភ័ក្រ្ក កុសុមា ដែលឈ្មោះនេះបានមកពីការបញ្ចូលឈ្មោះរួមគ្នាពីសំណាក់តារាចម្រៀងកិត្តិយស កញ្ញា សុភ័ក្រ កុសុមា ដែលជាតារាចម្រៀងនិងពិធីការិនីសំបូរវោហាសព្ទ និងតារាចម្រៀងស្រីមួយរូបទៀតដែលអាចបកស្រាយចម្រៀងបានគ្រប់ទម្រង់ កញ្ញា ចំរើន សុភ័ក្រ ព្រមទាំងបុរសសង្សារសំលេងពិរោះ លោក គង់ ចំរើន ដោយក្នុងនោះអ្នកទាំងបីបានត្រៀមនូវបទចម្រៀងយ៉ាងពីរោះ ច្រៀងឆ្លើយឆ្លងជាមួយតារាអាថ៌កំបាំង។ 

 

 

ចង់ដឹងថាតើតារាអាថ៌កំបាំងទាំងបីដួងនៅក្នុងកម្មវិធី The Wall Song Cambodia សបា្តហ៍ទី៤ជាតារារូបណា ហើយក្នុងចំណោមតារាកិត្តិយសទាំងបី តារារូបណាដែលអាចទាយត្រូវដៃគូខ្លួន សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី The Wall Song Cambodia  ដែលនឹងចាក់បញ្ចាំងនៅលើកកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅ ថ្ងៃរ៍សៅទី ១៩ វេលាម៉ោង ៨យប់ដល់ម៉ោង ៩យប់ ៕ 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024