ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាសម្ដែង Daniel Craig បាត់មុខពីការសម្ពោធរឿង 'Glass Onion' វគ្គថ្មី

១៦ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 

ការសម្ពោធភាពយន្តស៊ើបអង្កេត 'Glass Onion' (ហ្គ្លាស អននៀន) វគ្គថ្មី បានធ្វើឡើងនៅដើមសប្ដាហ៍នេះ ដោយមិនមានវត្តមានតារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ដែលជាតួអង្គសំខាន់ម្នាក់ក្នុងភាពយន្តនេះឡើយ។

 


បញ្ហាសុខភាពបានធ្វើឲ្យតារាសម្ដែងអង់គ្លេស Daniel Craig (ដានីញ៉ែល ក្រេក) អាក់ខានមិនបានចូលរួមការសម្ពោធភាពយន្ត 'Glass Onion' (ហ្គ្លាស អននៀន) វគ្គ 'A Knives Out Mystery' ( អេ ណាហ្វស៍ អោត មីស្ទើរី)។

 

 

អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធលោក Rian Johnson (រៀន ចនស៊ុន) បានប្រាប់ដល់សារព័ត៌មានថា ការបាត់មុខតារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) គឺដោយសារតែលោកមានជំងឺផ្ដាសាយ ហើយលោកសោកស្ដាយជាខ្លាំងដែលមិនបានចូលរួមក្នុងពិធីសំខាន់នេះ។

 

 

យ៉ាងណាក្ដី ពិធីសម្ពោធភាពយន្តវគ្គថ្មីនេះមានការចូលរួមយ៉ាងច្រើនកុះករពីតួអង្គផ្សេងៗមានដូចជាតារាសម្ដែង Ed Norton (អេដ ន័រតុន) តារាសម្ដែង Leslie Odom Jr. (ឡេសស្លី អូដម ជូនៀរ) តារាសម្ដែង Kate Hudson (ខេត ហាត់សុន) រួមទាំងបុគ្គលល្បីៗមួយចំនួនទៀតផងដែរ។

 

 

សម្រាប់សាច់រឿងក្នុងភាពយន្ត 'Glass Onion' (ហ្គ្លាស អននៀន) វគ្គថ្មីនេះ មហាសេដ្ឋីឈ្មោះថា Miles (ម៉ាលស៍) ដែលដើរតួដោយតារាសម្ដែង Ed Norton (អេដ ន័រតុន) បានអញ្ជើញមិត្តភ័ក្តិរបស់ខ្លួន និងអ្នកស៊ើបអង្កេតដែលដើរតួដោយតារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ឲ្យចូលរួមកម្មវិធីជប់លៀងឃាតកម្មច្នៃប្រឌិតមួយ។

 

 

យ៉ាងណាក្ដី ពេលដែលកម្មវិធីជប់លៀងចម្លែកនេះបានបញ្ចប់ ស្រាប់តែឃាតកម្មពិតប្រាកដបានកើតឡើង ដែលកើតឡើងលើមិត្តភ័ក្តិម្នាក់របស់មហាសេដ្ឋី Miles (ម៉ាលស៍) និងកើតឡើងយ៉ាងចម្លែក។បែបស៊ើបអង្កេតថ្មីនេះនឹងចាក់បញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី២៣ ខែវិច្ឆិកា មុនការចាក់ផ្សាយលើសេវាកម្ម Netflix នៅខែធ្នូខាងមុខ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024