ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Beyonce នៅតែខ្លាំង! Grammy ឆ្នាំនេះមានឈ្មោះដណ្ដើមពានច្រើនលើសគេ

១៦ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ជាមួយការឈរឈ្មោះដណ្ដើមពានចំនួន៩ពាន តារាចម្រៀងអាមេរិក Beyonce (ប៊ីយន៉សេ) បាននាំមុខតារាចម្រៀងអង់គ្លេស Adele (អាដេល) និងតារារ៉េប Kendrick Lamar (ខេនឌ្រីក ឡាម៉ា) ក្លាយជាសិល្បករមានឈ្មោះដណ្ដើមពានច្រើនជាងគេក្នុងកម្មវិធី Grammy ឆ្នាំថ្មីនេះ។


កម្មវិធីពានរង្វាន់តន្ត្រីអន្តរជាតិធំបំផុត Grammy (ហ្គ្រេមមី) បានប្រកាសឈ្មោះបេក្ខភាពដណ្ដើមពានរង្វាន់កម្មវិធីប្រចាំឆ្នាំ២០២៣ ដោយឃើញថាកំពូលតារាចម្រៀងប៉ុប Beyonce (ប៊ីយន៉សេ) នាំមុខសិល្បករដទៃជាមួយការឈរឈ្មោះដណ្ដើមពាន៩ប្រភេទផ្សេងគ្នា។

 

 

ប្រការនេះបានធ្វើឲ្យការឈរឈ្មោះដណ្ដើមពានរង្វាន់ Grammy (ហ្គ្រេមមី) របស់ Beyonce (ប៊ីយន៉សេ) មានសរុបរហូតដល់៨៨លើក ស្មើគ្នានឹងតារារ៉េប Jay-Z (ចេ ហ្ស៊ី) ដែលជាស្វាមីរបស់នាង និងធ្វើឱ្យអ្នកទាំងពីរក្លាយជាសិល្បករពីររូបដែលមានឈ្មោះដណ្ដើមពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Grammy (ហ្គ្រេមមី)។

 

 

Beyonce (ប៊ីយន៉សេ) នឹងត្រូវប្រកួតប្រជែងជាមួយសិល្បករដទៃទៀតដើម្បីពានរង្វាន់ធំអាល់ប៊ុមចម្រៀងប្រចាំឆ្នាំសម្រាប់អាល់ប៊ុម "Renaissance" (រ៉េណៃសេនស៍) របស់នាង ដោយគូប្រកួតមានដូចជាតារាចម្រៀងអង់គ្លេស Adele (អាដេល) និងតារាចម្រៀង Harry Styles (ហារី ស្ទាយ) ជាដើម។

 

 

តារារ៉េប Kendrick Lamar (ខេនឌ្រីក ឡាម៉ា) ក៏មានឈ្មោះដណ្ដើមយកពានរង្វាន់អាល់ប៊ុមចម្រៀងប្រចាំឆ្នាំផងដែរ ដោយតារារ៉េបរូបនេះមានឈ្មោះដណ្ដើមពានសរុបចំនួន៨ តាមពីក្រោយដោយ Adele (អាដេល) និងតារាចម្រៀង Carlile (ខាលីល) ដែលមានឈ្មោះដណ្ដើមពានចំនួន៧។

 

 

កម្មវិធីពានរង្វាន់ Grammy (ហ្គ្រេមមី) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអ្នកឈ្នះនឹងត្រូវជ្រើសរើសពីការបោះឆ្នោតរបស់សិល្បករ ផលិតករ និងអ្នកនិពន្ធចម្រៀងក្នុងស្ថាប័ន Recording Academy (រីខតឌីង អាខេតដេមី)ប្រមាណជិត ១៣ ០០០នាក់ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024