ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

 ផាន់ ផាត់ណា មានបំណងយកកូនទី ២ទាំងមិនទាន់រៀបការ!  

១៤ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តារាសម្តែង ផាន់ ផាត់ណា ត្រៀមនឹងយកកូនទី ២ ជាបន្តទៀត បើទោះបីជានាងមិនទាន់បានរៀបចំពិធីមង្គលការទៅតាមប្រពៃណី និង មិនទាន់បានចុះអេតាស៊ីវិលទៅតាមផ្លូវច្បាប់ក្តី ។ 

 

 

តារាសម្តែងសិចស៊ីអ្នកនាង ផាន់ ផាត់ណា ជាស្រ្តីរឹងមាំម្នាក់ដែលហ៊ានប្រឈមមុខនៅក្នុងពិភពសិល្បៈ បើទោះបីជាងនាងមានកូនប្រុសម្នាក់ ទាំងមិនទាន់រៀបការ។ ក៏ប៉ុន្តែនាងបានប្រកាសបើកចំហរពីរឿងជីវិតឯកជនរបស់ខ្លន ។ តារារូបនេះ ថែមទាំងមានបំណងនឹងយកកូនទី ២ ជាបន្តទៀត ទាំងដែលនាងមិនទាន់រៀបការទៅតាមផ្លូវច្បាប់ ដោយមិនខ្លាចអ្វីទាំងអស់ ។ 

 


ពេលនេះកូនប្រុសរបស់តារាសម្តែង ផាន់ ផាត់ណា មានវ័យជាង ៣ ឆ្នាំហើយ ហើយស្វាមីនាងកាន់តែស្រឡាញ់ថ្នាក់ថ្នមនាងលើសដើម និងមិនចង់ឱ្យនាងប្រកបការងារអ្វីនៅខាងក្រៅឡើយ តែទោះជាយ៉ាងណា ផាន់ ផាត់ណា នៅតែស្រឡាញ់អាជីពសិល្បៈ និងចង់បន្តការងារនេះដូចដើម រហូតព្រមទទួលថតរឿងថ្មីៗជាបន្តបន្ទាប់ ។ 

 

 

ថ្វីដ្បិតតែតារាសម្តែង ផាន់ ផាត់ណា មានកូនប្រុសម្នាក់ដែលមានវ័យរហូតដល់ទៅជាង ៣ ឆ្នាំ ប៉ុន្តែនិយាយពីរូបសម្រស់វិញ នាងនៅតែស្រស់ស្អាត មិនចាញ់កាលពីប៉ុន្មានឆ្នាំមុនឡើយ ។ អ្វីដែលជាចម្ងល់ពីមហាជននោះ គឺគ្រប់គ្នាឆ្ងល់ថា តើពេលណាទើបតារាសម្តែង ផាន់ ផាត់ណា រៀបចំពិធីមង្គលការទៅតាមប្រពៃណី ខ្មែរ ?   
ចំពោះរឿងនេះផងដែរ ផាន់ ផាត់ណា បានឆ្លើយតបដោយមិនលាក់បាំងថា មកទល់ពេលនេះ នាងមិនទាន់បានរៀបការ ឬ ចុះអេតាស៊ីវិលជាមួយស្វាមីនាងនៅឡើយទេ ពីព្រោះយើងរងចាំឱកាសល្អមកដល់សិន ។   

 


ទោះបីជាស្រឡាញ់និងរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាច្រើនឆ្នាំទាំងមិនទាន់មានអេតាស៊ីវិល តែ ផាន់ ផាត់ណា មិនមានការព្រួយបារម្ភមានអ្នកឆកយកស្វាមីរបស់ខ្លួនទៅនោះទេ នាងមានការជឿជាក់ខ្លាំងលើស្នេហារបស់ខ្លួន ។ ផាន់ ផាត់ណា ក៏ត្រៀមនឹងបង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន នៅដើមឆ្នាំ ២០២៣ នាពេលខាងមុខ តាមរយៈរឿងថ្មីដែលមានចំណងជើងថា « រងើកស្នេហ៍អនឡាញ » ដោយប្រជុំទៅដោយតារាល្បីៗជាច្រើនដួង ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024