ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
តុលាការប៉ាគីស្ថាននៅថ្ងៃច័ន្ទ(៣តុលា) បានទទួលយកការសុំទោសពីលោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងបានសម្រេចទម្លាក់ចោលបទចោទ ករណីមើលងាយតុលាការប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ។ យោងមេធាវីរបស់លោក Imran Khan។
ការសម្រេចយ៉ាងដូច្នេះរបស់តុលាការប៉ាគីស្ថាន បានជួយបន្ធូរបន្ថយការគំរាមកំហែងចំពោះអាជីពនយោបាយរបស់លោក Imran Khan អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន។
មេធាវីការពារក្តីលោក Faisal Chaudhry បានលើកឡើងថា«លោក Imran Khan បានសុំទោសតុលាការ ហើយតុលាការនៅថ្ងៃនេះ បានឆ្លើយតបដោយការទម្លាក់ ចោលបទចោទប្រឆាំងនឹងលោកKhan »។
ការចោទប្រកាន់ធ្វើឡើងពាក់ព័ន្ធនឹងសំដីរបស់លោកKhan ដែលនិយាយប៉ះពាល់ដល់មន្ត្រីប៉ូលីស និងមន្ត្រីតុលាការប៉ាគីស្ថាន បន្ទាប់ពីជំនិតម្នាក់របស់លោក ត្រូវបដិសេធមិនឱ្យបង់ប្រាក់ធានាខ្លួននៅក្រៅឃុំក្នុងករណីបង្កចលាចល។
ប្រែសម្រួល៖ណាវ័ន្ត