ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន ជួបពិក្សាការងារជាមួយនាយករដ្ឋមន្ត្រីគុយបា និងអញ្ជើញជាសាក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន

០៥ តុលា ២០២២ | ព័ត៌មានជាតិ

 

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៤ ខែតុលានេះ បានអនុញ្ញាតឲ្យឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សំដៅរិះរកយន្តការរួមថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រជាជន និងប្រទេសជាតិទាំងពីរ កម្ពុជានិងសាធារណរដ្ឋគុយបា។

 

 

 

 

 

 

ជាមួយនេះ នៅរសៀលថ្ងៃដដែលនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ក៏បានអញ្ជើញជាអធិបតី ធ្វើជាសាក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាទ្វេភាគី ដែលជាអនុស្សរណៈរួមគ្នា រវាងកម្ពុជា និងគុយបាផងដែរ។ 


 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ     រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024