ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រុស្ស៊ីកេណ្ឌទ័ពបាន២០០០០០នាក់ចាប់តាំងពីមានការបញ្ជាពីប្រធានាធិបតីVladimir Putin

មនុស្សច្រើនជាង២០០,០០០នាក់ ត្រូវបានកេណ្ឌឱ្យចូលធ្វើយោធារុស្ស៊ី ចាប់តាំងពីលោកVladimir Putin  ប្រធានាធិបតីរុស្ស៊ី ចេញបញ្ជាឱ្យកេណ្ឌយោធាកាលពី២ សប្តាហ៍មុន។ នេះបើតាមការឱ្យដឹងពីលោក Sergei Shoigu  រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងនៅថ្ងៃអង្គារ(៤តុលា)។

 

 

 

 

លោក Shoigu  បានប្រកាសថា លោក គ្រោងនឹងកេណ្ឌយោធា៣០០,០០០នាក់ដែលធ្លាប់មានបទពិសោធន៍យោធា ដើម្បីបន្ថែមកម្លាំងយោធាក្នុងប្រតិបត្តិការយោធារុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ សង្គ្រាមនៅប្រទេសអ៊ុយក្រែននាពេលថ្មីៗប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោធារុស្ស៊ីចាញ់សង្គ្រាមជាបន្តបន្ទាប់។

 

មហាជនរុស្ស៊ីមានការបារម្ភថា តួលេខកេណ្ឌយោធាពិតប្រាកដអាចមានច្រើនជាងនេះ ខណៈអ្នកខ្លះបារម្ភថាពលរដ្ឋរុស្ស៊ីអាចត្រូវជ្រើសរើស ឱ្យចូលយោធា ដោយបង្ខំ។

 

បាតុកម្មប្រឆាំង នឹងអ្វីដែលអ្នកនយោបាយរុស្ស៊ី ហៅថាជាប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន ត្រូវហាមឃាត់នៅប្រទេសរុស្ស៊ី។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024