ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
បន្ទាប់ពីបានអាក់ខានប្រារព្ធឡើងអស់ពេលយ៉ាងយូរ ពេលនេះពិធីបុណ្យសាសនាតាវ ដែលមានការហែអ្នកតា និងចាក់ទម្លុះអារសាច់ស្រស់ៗនៅកោះភូកេត បានប្រារព្ធឡើងវិញ ក្រោមការចូលរួមពីសំណាក់អ្នកកាន់សាសនាជាច្រើននាក់។
អ្នកកាន់សាសនានៅកោះភូកេត របស់ប្រទេសថៃបន្តធ្វើឡើងវិញនូវពិធីហែអ្នកតារយៈពេលមួយសប្តាហ៍ក្នុងកំឡុងពិធីបុណ្យបួសប្រចាំឆ្នាំ បន្ទាប់ពីបានផ្អាកអស់រយៈពេលយូរដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩កាលពីឆ្នាំ២០២០។
អ្នកកាន់សាសនាទាំងនេះមកពីសហគមន៍ជនជាតិចិនក្នុងតំបន់ភូកេត ដោយពួកគេបានប្រើរបស់ស្រួចចាក់ទម្លុះមុខ អារអណ្ដាត ឬដើរលើធ្យូងក្តៅនៅឯទីសក្ការៈបូជា។
ការទម្លុះមុខដោយវត្ថុមុតស្រួចនេះ មានអត្ថន័យថាជានិមិត្តរូបនៃអំពើបាបដែលពួកគេបានសាងក្នុងអំឡុងពេលកន្លងមក ហើយអ្នកកាន់សាសនាបាននិយាយថាក្រោយការចាក់ទម្លុះនេះគឺមិនមានអារម្មណ៍ឈឺចាប់អ្វីឡើយ ប៉ុន្តែពួកគេមានអារម្មណ៍ថាដូចជាបានបំពេញតួនាទីក្នុងការគោរពដល់ព្រះដែលពួកគេគោរព។
ពួកគេជឿផងដែរថា ការតមសាច់ តមការរួមភេទ និងតមគ្រឿងស្រវឹង នៅក្នុងខែទីប្រាំបួននៃប្រតិទិនចិន ជួយឱ្យទទួលបានសុខភាពល្អ និងទទួលបានសេចក្ដីស្ងប់នៃផ្លូវចិត្ត។
ការប្រារព្ធពិធីសាសនាតាវដែលមានរយៈពេល៩ថ្ងៃនេះ ត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជាពិធីបុណ្យព្រះអធិរាជប្រាំបួន និងត្រូវបានប្រារព្ធធ្វើឡើងថ្ងៃចាប់ពីទី ២៥ខែកញ្ញាដល់ថ្ងៃទី ៤ខែតុលា សម្រាប់ប្រតិទិនឆ្នាំ២០២២នេះ៕
ប្រែសម្រួល៖ វ៉ាន់ថន