ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មនុស្ស​យ៉ាងតិច ២៦ នាក់បាន​​ស្លាប់នៅ​​ក្នុង​គ្រោះថ្នាក់​ត្រាក់​ទ័រ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​

មនុស្ស​យ៉ាងហោចណាស់​ ២៦ នាក់​រួមទាំងស្ត្រីប្រហែល ១៤ នាក់ និងកុមារមួយចំនួន​បាន​ស្លាប់ បន្ទាប់​ពី​ត្រាក់ទ័រមួយគ្រឿង​ដែលពួកគេជិះ​នៅ​លើ​នោះ​បានក្រឡាប់​ និង​ធ្លាក់ចូលទៅក្នុងទឹក​នៅក្នុង​ទីក្រុង​កាន​ពូ​នៅ​​ភាគខាងជើង​​ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍​។​

 

 

 

 

 

គ្រោះថ្នាក់​នេះបានកើតឡើងនៅតំបន់​ហ្កាតាំ​ពូ​​នៅពេល​ក្រុម​អ្នកធ្វើធម្មយាត្រា​បាន​​ត្រឡប់​មកពី​ព្រះវិហារ​ហិណ្ឌូ​ ចាន់ឌ្រីកា​ដេវី​ ។

 

ប៉ូលិស និង​ក្រុម​សង្គ្រោះ​​បាន​​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើត​ហេតុ​ និង​​ចាប់​ផ្តើម​ស្វែងរក​អ្នក​នៅ​រស់ ​និង​សាកសព​​ចំណែក​អ្នករងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខ​ភាព​តាម​សហ​គមន៍​នៅ​ក្បែរៗ​នោះ​។​​

 

ប្រធានា​ធិបតី​ឥណ្ឌា​លោក​ ណារិនដ្រា ម៉ូឌី ​បាននិយាយថា លោក​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​​ឧប្បត្តិហេតុត្រាក់ទ័រ​នៅ​ទី​ក្រុង​​កាន់​ពូ​​ ហើយ​លោក​ក៏​ចូល​រួម​រំលែកទុក្ខ​ជា​មួយ​សាច់​ញាតិ​អ្នក​រង​គ្រោះ​ផងដែរ​។

 

រដ្ឋបាល​ក្នុងតំបន់នឹង​ផ្តល់ជំនួយតាម​លទ្ធ​ភាព​ដល់​ជនរងគ្រោះទាំង​អស់​ដោយ​អ្នកស្លាប់​ទទួល​បានថវិកា​ជាង ២ ពាន់​ដុល្លារ ហើយអ្នក​រងរបួស​បាន​ជាង​៦រយ​ដុល្លារ​៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024