ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្ស​ ១២៥ នាក់​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​និង​កុប​កម្ម​នៅ​ការ​ប្រកួត​បាល់​ទាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

ក្រុមមន្ត្រីបាននិយាយកាល​ពីថ្ងៃអាទិត្យ​ថា មនុស្សយ៉ាង​តិច​ ១២៥ នាក់បានស្លាប់​ និង ១៨០ នាក់​ទៀត​បានរងរបួស​នៅក្នុងការរត់ជាន់គ្នានិងកុបកម្មនៅការប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូនេស៊ី​ជា​គ្រោះមហន្តរាយ​នៅ​កីឡដ្ឋានដ៏អាក្រក់បំផុតមួយ​នៅ​ក្នុង​ពិភពលោក។​

 

 

 

ស្នង​ការ​ប៉ូលិស​ខេត្ត​ចាវ៉ា​ខាង​កើត​​គឺ​លោក នីកូ អាហ្វីន​តា ​បានប្រាប់​​អ្នក​ព័ត៌មានថា ពេលដែល​​ក្រុម​អ្នកគាំទ្រក្រុម​​ម្ចាស់ផ្ទះ​​បាន​ខកចិត្តចំពោះ​ការ​ចាញ់​ក្រុម​​ក្រៅ​ទឹក​ដីហើយពួកគេ​​​​បានសម្រុក​ចូល​ក្នុង​ទីលាន​ប្រកួត​នៅ​ក្នុងទីក្រុង​ម៉ាឡាង​​ក្នុងខេត្ត​នេះ​​​កាលពីល្ងាច​ថ្ងៃ​សៅរ៍។ ​​

 

ក្រុមសន្តិ​សុខ​​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បី​​គ្រប់គ្រង​ស្ថាន​ការណ៍​បណ្ដាល​ឱ្យ​មាន​ការរត់ជាន់គ្នា​ ​ការ​ឈ្លក់​ផ្សែង​ឧស្ម័ន និង​កុបកម្ម​​​ស្លាប់​​មនុស្ស​យ៉ាងតិច ១២៥ នាក់​រួម​ទាំង​ក្មេង​ម្នាក់​ផង​ដែរ​​ និង​១៨០​នាក់​ទៀត​រងរបួស​​តែ​ម្ដង​។​

 

ប្រធា​នាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បាននិយាយថា អាជ្ញាធរត្រូវតែវាយតម្លៃឱ្យបានហ្មត់ចត់ពីសុវត្ថិភាព​នៅក្នុង​ការប្រកួត​ដោយ​​លោកសង្ឃឹមថា​ នេះនឹងក្លាយជា«សោកនាដកម្មបាល់ទាត់ចុងក្រោយ​​បំផុត​នៅក្នុងប្រទេស​នេះទៅ​ចុះ​​ ហើយ​លោកក៏​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ប្រកួត​បាល់​ទាត់​ទាំង​អស់​ផង​ដែរ​៕

 

 

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024