ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

Man of The Globe International 2022 និងជយលាភី២រូប ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យពីការប្រកួតអន្តរជាតិ ក្នុងជំនួបជួបជុំអ្នកគាំទ្រ

២៧ កញ្ញា ២០២២ | កម្សាន្ដ

 

CIM និង Silk Models Cambodia កាលពីចុងសប្តាហ៍មុនកន្លងទៅ បានប្រារព្ធកម្មវិធីជំនួបជួបជុំអ្នកគាំទ្រ (Fans Meeting) យ៉ាងឱឡារិកនៅកណ្តាលផ្សារទំនើបអូឡាំព្យារ។ ក្នុងនោះម្ចាស់ជយលាភីទាំង៣រូប បានចែករំលែកបទពិសោធន៍ និងការប្រត្តិបត្តិខ្លួនផ្សេងៗ ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យក្នុងការ

 


ក្នុងកម្មវិធីជំនួបជួបជុំអ្នកគាំទ្រ (Fans Meeting) កាលពីចុងសប្តាហ៍មុនកន្លងទៅ ម្ចាស់ជយលាភីទាំង៣រូប រួមមាន លោក Kelvan Fox ម្ចាស់ជយលាភី Man of The Globe International 2022 កញ្ញា ហួន ស្រីខួច Miss Elegant KBJ Ratu Kebaya International 2022 លោក អ៊ុន ថារីដា MAN OF THE YEAR CAMBODIA 2022 បានធ្វើការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យពីការប្រកួតអន្តរជាតិទៅកាន់អ្នកគាំទ្រ ចំណែក បេក្ខភាព២រូបដែលត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗនេះ គឺលោក អ៊ាត ប៊ុនឆាត Mister International Cambodia 2022 និងកញ្ញា គល់ សុក្រសូលីតា Face of Cambodia 2022 ក៏បានចែករំលែកពីការត្រៀមខ្លួនផ្សេងៗដែលនឹងយកទៅបង្ហាញប្រកួតនៅវេទិកាអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។

 

 

ក្នុងជំនួបជួបជុំអ្នកគាំទ្រដ៏ពិសេសនេះ បុរសឯក និងបវរកញ្ញាទាំង៥រូប បានដើរបង្ហាញម៉ូដឈុតតំណាងជាតិ និងឈុតរាត្រីស្រមោលសរយ៉ាងស្រស់ស្អាត ព្រមជាមួយពានរង្វាន់ផ្សេងៗដែលទទួលបានពីការប្រកួតលើឆាកអន្តរជាតិ។Kelvan Fox ម្ចាស់ជយលាភី Man of The Globe International 2022 បានប្រាប់ឱ្យ PNN ដោយទឹកមុខញញឹមប្រិមប្រិយ លោកមានក្តីសោមនស្សរីករាយខ្លាំងណាស់ដែល CIM បានប្រារព្ធរៀបចំកម្មវិធី Fans Meeting នេះឡើង និងបានផ្តល់ឱកាសឱ្យលោកបានជួបជជែកជាមួយអ្នកគាំទ្រពីដំណើរការប្រកួតផ្សេងៗនៅប្រទេសម៉ាឡេស៊ី ។

 

 

ជាពិសេស គឺឱកាសក្នុងការចែករំលែកបទពិសោធន៍ការប្រកួត និងការប្រតិបត្តិខ្លួនផ្សេងៗអំឡុងពេលប្រកួត ទុកសម្រាប់ជាមេរៀនដល់អ្នកជំនាន់ក្រោយដែលត្រៀមខ្លួនចេញទៅប្រកួត។លោក EnnDrea (អ៊ែន ឌ្រៀរ) អ្នកគ្រប់គ្រងទូទៅ Silk Models Cambodia ថ្លែងឱ្យដឹងថា កម្មវិធី Fans Meeting នេះ ត្រូវរៀបចំឡើងដើម្បីអបអសាទរដល់បវរកញ្ញា និងបុរសឯករបស់យើងដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយថែមទាំងនាំភាពជោគជ័យជាបន្តបន្ទាប់មកកាន់ជាតិមាតុភូមិយើងវិញ ដែលនេះជាកិត្តិយសនិងការបើកទំព័រថ្មីសំរាប់ប្រទេសកម្ពុជាយើងក្នុងវិស័យប្រកួតបវរកញ្ញានិងបុរសឯក។

 

 

ឆ្លៀតក្នុងឱកាសជួបជុំដ៏ល្អនាពេលនេះ លោកបានថ្លែងអំណរគុណចំពោះបងប្អូនអ្នកច្នៃម៉ូតកម្ពុជាដ៏ប៉ិនប្រសប់ Designer, Make-up Artist, Photographer ជំនាញៗ តារាបង្ហាញម៉ូត SILK Stars តារាភាពយន្ត បណ្តាអ្នកគាំទ្រ បណ្តាសារព័ត៌មានទាំងអស់ ព្រមទាំងដៃគូសហការឧបត្ថម្ភរបស់យើងកន្លងមកផងដែរ ប្រសិនបើមិនមានវត្តមានលោកអ្នកទាំងអស់គ្នាជួយគាំទ្រ និងជ្រុំជ្រែង SILK ក៏មិនអាចមានថ្ងៃនេះដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024