ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មនុស្សជាច្រើននាក់ត្រូវចាប់ខ្លួនករណីប្រឆាំងនឹងបទបញ្ជាកំណែនយោធានៅប្រទេសរុស្ស៊ី

២២ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

នៅទូទាំងប្រទេសរុស្ស៊ី មានមនុស្សច្រើនជាង៧០០នាក់ត្រូវចាប់ឃុំខ្លួននៅថ្ងៃពុធ(២១កញ្ញា) ដោយសារប្រឆាំងនឹងកំណែនយោធា។ នេះបើតាមការអោយដឹងពី ក្រុមសិទ្ធិមនុស្សនៃប្រទេសរុស្ស៊ី។

 

 

 

 

បាតុកម្មតវ៉ាប្រឆាំងនឹងកំណែនយោធាបានកើតឡើងនៅប៉ុន្មានម៉ោងក្រោយបន្ទាប់ពីលោក Vladimir Putin  ប្រធានាធិបតីរុស្ស៊ីចេញបញ្ជាអោយមាន កំណែនយោធាដែលនេះជាលើកដំបូងបំផុតសម្រាប់ប្រទេសរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២។

 

ក្រុមសិទ្ធមនុស្សនៅប្រទេសរុស្ស៊ី បានអោយដឹងថា ការឃុំខ្លួនក្រុមអ្នកតវ៉ាប្រឆាំងនឹងកំណែនយោធាកើតឡើងនៅ៣៦ទីក្រុង នៅទូទាំងប្រទេសរុស្ស៊ី។

 

ការប្រមូលផ្តុំធ្វើបាតុកម្មដែលមិនទទួលបានការអនុញាតិពីអាជ្ញាធរ ជាការប្រមូលផ្តុំខុសច្បាប់ ក្រោមច្បាប់ប្រឆាំងបាតុកម្មរបស់ប្រទេសរុស្ស៊ី។

 

 

 

 

លោក Vladimir Putin  ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃពុធ(២១កញ្ញា) បានបញ្ជាឱ្យកេណ្ឌទ័ព ដែលនេះជាលើកដំបូងហើយសម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពី សង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ។ ជាមួយគ្នា លោកPutin បានព្រមានថាទីក្រុងម៉ូស្គូនឹងការពារខ្លួនជាមួយអាវុធដ៏មានអានុភាព ប្រសិនបើប្រឈមនឹងការ គំរាមកំហែងនុយក្លេអ៊ែរពីបណ្តាប្រទេសលោកខាងលិច។

 

 លោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធ(២១កញ្ញា)នេះ ក៏បានលើកឡើងដែលថា បទបញ្ជារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅលើកំណែនទ័ព នឹងឃើញថា យោធា៣០០.០០០បន្ថែមទៀត នឹងត្រូវហៅចូលបម្រើក្នុងប្រតិបត្តិការយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024