ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សំបុត្រជិះរថភ្លើង ដោយឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ផ្តើមចែកជូនដល់ពលរដ្ឋហើយ

២២ កញ្ញា ២០២២ | ព័ត៌មានជាតិ



នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានមកតម្រង់ជួរ ទទួលសំបុត្រសម្រាប់ធ្វើដំណើរ តាមរថភ្លើង ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរ តាមរថភ្លើងទាំងពីរខ្សែភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ និង១ខ្សែទៀត ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង នឹងត្រូវចែកជូនដោយផ្ទាល់រយៈពេល២ គឺនៅថ្ងៃទី២១ និងថ្ងៃ២២ ខែកញ្ញា ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ និងនៅតាមស្ថានីយនៃបណ្ដាខេត្ត។ 


សំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ បានចាប់ផ្តើមចែកជូនដល់ប្រជាពលរដ្ឋហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។ សកម្មភាពចែកសំបុត្រនេះ បានធ្វើឡើងដោយផ្ទាល់នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ និង និងនៅតាមស្ថានីយបណ្តាខេត្ត  ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

 


ក្រសួងសាធារណការនិងដឹកជញ្ជូន បានសហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវ(Royal Railway) ដោយរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ។ ក្នុងនោះខ្សែទី១៖ រាជធានីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង និងខ្សែទី២៖ រាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។

 


ជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា  ការរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយឥតគិតថ្លៃនេះ គឺក្នុងគោលបំណង ជួយសម្រួលបន្ទុកចំណាយរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលធ្វើដំណើរទៅលេង ស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 


សូមជម្រាបថា ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងត្រូវចែកជូនដោយផ្ទាល់រយៈពេល២ គឺនៅថ្ងៃទី២១ និងថ្ងៃ២២ ខែកញ្ញា ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ និងនៅតាមស្ថានីយនៃបណ្ដាខេត្ត។ 

 


គួរបញ្ជាក់ថា ក្រៅពីមានរថភ្លើងដឹកអ្នកដំណើរដោយឥតគិតថ្លៃដែលរៀបចំដោយក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួនជាង១០០ គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៥ថ្ងៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅមកស្រុកកំណើតនៅតាមបណ្តាខេត្តផងដែរ៕ 
 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024