ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃពុធ(២១កញ្ញា)នេះ បានបញ្ជាឱ្យកេណ្ឌទ័ព ដែលនេះជាលើកដំបូងហើយសម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពី សង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ។ ជាមួយគ្នា លោកPutin បានព្រមានថាទីក្រុងម៉ូស្គូនឹងការពារខ្លួនជាមួយអាវុធដ៏មានអានុភាព ប្រសិនបើប្រឈមនឹងការ គំរាមកំហែងនុយក្លេអ៊ែរពីបណ្តាប្រទេសលោកខាងលិច។
ការព្រមានពីមេដឹកនាំរុស្ស៊ីរូបនេះបានបង្ហាញពីសង្គ្រាមរីកធំឡើងចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅថ្ងៃ២៤កុម្ភៈ។ ប្រទេសរុស្ស៊ីជាប្រទេសមួយដែលមាន ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងសហរដ្ឋអាមេរិក។ ការព្រមានពីមេដឹកនាំរុស្ស៊ីលោកPutin ក៏អមជាមួយនឹងសេចក្តីសម្រេចចិត្តកេណ្ឌទ័ពរហូតដល់ ៣០០,០០០នាក់ផងដែរ។
«ប្រសិនបើ បូរណភាពទឹកដីនៃប្រទេសរបស់យើងត្រូវគំរាមកំហែង យើងនឹងគ្មានការសង្ស័យឡើយនឹងប្រើប្រាស់គ្រប់មធ្យោយបាយដែលមានទាំងអស់ការពារ ប្រទេសរុស្ស៊ីនិងពលរដ្ឋរបស់យើង។នេះមិនមែនជាការបំផ្លើស»។ នេះជាការលើកឡើងរបស់លោកPutin ក្នុងសន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិរុស្ស៊ី។
លោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធ(២១កញ្ញា)នេះ ក៏បានលើកឡើងដែលថា បទបញ្ជារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅលើកំណែនទ័ព នឹងឃើញថា យោធា៣០០.០០០បន្ថែមទៀត នឹងត្រូវហៅចូលបម្រើក្នុងប្រតិបត្តិការយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។
ប្រែសម្រួល៖ណាវ័ន្ត