ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣

ចិនមានបំណងប្រឹងប្រែងដើម្បីការបង្រួបបង្រួមពោរពេញដោយសន្តិភាពជាមួយកោះតៃវ៉ាន់

២១ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រទេសចិន​ មាន​ឆន្ទៈប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បីការ​បង្រួបបង្រួមពោរពេញដោយសន្តិភាព​ជាមួយ​កោះតៃវ៉ាន់។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលចិននៅថ្ងៃពុធនេះ។ ការលើកឡើងនេះផងដែរ បានធ្វើឡើងនៅប៉ុន្មានសប្តាហ៍ក្រោយ ការបង្ហាញកម្លាំងយោធារបស់ដែនកោះតៃវ៉ាន់ និងសមយុទ្ធយោធារដ្ឋាភិបាលទីក្រុងប៉េកាំង ដែលធ្វើឡើងនៅជិតដែនកោះតៃវ៉ាន់។

 

 

 

 

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា ប្រទេសចិន មានឆន្ទៈបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងបំផុតដើម្បីឱ្យសម្រេចបានការបង្រួបបង្រួមដ៏ពេញលេញមួយ។ ការលើកឡើងពីដែនកោះតៃវ៉ាន់បានធ្វើឡើងនៅ មុន ពេលសមាជគណបក្សកំម្មុយនីស្តចិននៅខែក្រោយដែលជាសមាជមួយធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។

 

ប្រទេសចិន បានដាក់ចេញគំរូគ្រប់គ្រងកោះតៃវ៉ាន់ «one country, two systems ឬប្រទេស១ ប្រព័ន្ធ២» សម្រាប់ដែនកោះតៃវ៉ាន់ ជារូបមន្តមួយស្រដៀងនឹងប្រព័ន្ធ គ្រប់គ្រងទីក្រុងហុងកុងទឹកដីអតីតអាណានិគមដែលប្រទេសអង់គ្លេសប្រគល់មកឱ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧។

 

លោកMa បន្តថា កោះតៃវ៉ាន់ អាចមានប្រព័ន្ធសង្គមខុសគ្នាពីប្រទេសចិនដែលធានាពីរបៀបរបបជីវិតរស់នៅរបស់ពួកគេ ត្រូវបានគោរពរួមមានសេរីភាពជំនឿ សាសនា ប៉ុន្តែទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌ ធានាអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។

 

រដ្ឋាភិបាលកោះតៃវ៉ាន់បានលើកឡើងថា កោះតៃវ៉ាន់មិនធ្លាប់បានគ្រប់គ្រងដោយសាធារណៈរដ្ឋចិនឡើយ។ ការអះអាងទាមទារថាកោះតៃវ៉ាន់ជាចំណែកទឹកដី របស់ប្រទេសចិនត្រូវទុកជាមោឃៈ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023