ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
លោក Recep Tayyip Erdogan ប្រធានាធិបតីទួគីបាននិយាយពីបញ្ហាសង្គ្រាមអ៊ុយក្រែនថា លោក Putin ប្រធានាធិបតីរុស្ស៊ី មានបំណងនឹងបញ្ចប់សង្គ្រាម អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃអាទិត្យ(១៨កញ្ញា)។
លោក Erdogan បានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន PBS NewsHour ដើម្បីពិភាក្សាពីស្ថានភាពនាពេលបច្ចុប្បន្ន មុនពេលលោកទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំលើកទី៧៧នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។
ថ្លែងពីបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន លោក Erdogan បានលើកឡើងថា «គ្មានការឈ្លានពានណាមួយយុត្តិធម៌។ ការឈ្លានពានមិនអាចមានយុត្តិធម៌»។ ប្រធានាធិបតីទួគីរួបនេះ បន្តថា លោក បានស្នើអោយលោកPutin ប្រគល់ទឹកដីត្រលប់ទៅអោយម្ចាស់សិទ្ធវិញ»។
ប្រទេសទួគី បានរក្សាទំនាក់ទំនងកក់ក្តៅល្អប្រសើរជាមួយប្រទេសរុស្ស៊ី ជាងបណ្តាប្រទេសតំបន់សហភាពអ៊ឺរ៉ុប។
ជាមួយគ្នា លោក Erdogan ក៏បាននិយាយប្រឆាំងនឹងប្រទេសSweden (ស៊ុយអែត)ផងដែរនិងបានហៅប្រទេសនេះថា ជាទីកន្លែងសម្រាប់ភេរវកម្ម។
ប្រទេសSweden (ស៊ុយអែត) បានស្នើសុំចូលជាសមាជិកអង្គការណាតូ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រេន ប៉ុន្តែការស្នើសុំនេះប្រឈមនឹងការប្រឆាំងពីសំណាក់ប្រទេសទួគី។ ទួគី បានលើកឡើងថាSweden ដាក់ទណ្ឌកម្មសព្វាវុធលើរដ្ឋាភិបាលទីក្រុងAnkara និងគាំទ្រក្រុមដែលទីក្រុងAnkara ហៅថាជាក្រុមភេរវកម្ម។
ប្រទេសទួគី បានដកការវេតូរបស់ខ្លួនអំឡុងពេលកិច្ចប្រជុំកំពូលអង្គការណាតូនៅខែមិថុនា។ ប៉ុន្តែក្រោយមករដ្ឋាភិបាលនៃទីក្រុងAnkara ប្រទេសទួគីលើកឡើងថា ប្រទេសSweden មិនបានចាត់វិធានការទៅតាមការសន្យាជាមួយទួគីឡើយ។
ប្រែសម្រួល៖ណាវ័ន្ត