ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
៨ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធដារ-អាករគ្រប់ប្រភេទបានប្រមាណ ២៤០០លានដុល្លារកើនឡើង ២៧% បើធៀបនឹងពេលដូចគ្នា កាលឆ្នាំ២០២១។
គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២២នេះ ទឹកប្រាក់ប្រមាណ ២ ៤០០លានដុល្លារ ដែលកម្ពុជាទទួលបានពីការប្រមូលពន្ធដារ-អាករគ្រប់ប្រភេទបានកើនឡើងប្រមាណ២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ ស្តីពីលទ្ធផលការងារពន្ធដារខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ បានបង្ហាញថា
គិតចាប់ពីខែមករាដល់ខែសីហា អគ្គនាយកដ្ឋានពន្ធប្រមូលចំណូលចូលថវិកាជាតិ បានសរុប ប្រមាណ២ ៤០០លានដុល្លារ ដោយទំហំថវិកាដែលសម្រេចបាននោះ គឺស្មើនឹង ៨៦%ភាគរយនៃផែនការប្រចាំ ២០២២។
ដោយឡែក ចំណូលប្រចាំខែសីហា អគ្គនាយកពន្ធដានប្រមូលបានជិត២៣០លានដុល្លារ កើនឡើង ៨%ភាគរយ បើធៀបខែដូចគ្នា កាលឆ្នាំ២០២១។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើនចំណូលពន្ធនេះ គឺជាលទ្ធផលកំណែទម្រង់ពន្ធដារ ប្រព័ន្ធពន្ធដាររឹងមាំ និងការបង់ពន្ធមានតម្លាភាពជាងមុន។
ជាពិសេស ការផ្តល់់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ និងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា(E-Tax service) ព្រមទាំងការអនុវត្តការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាដើម។ គួរបញ្ជាក់ថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិបានប្រមាណ២២០០លានដុល្លារ ដែលលើសផែនការរហូតដល់ជាង២៤ភាគរយ៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ