ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ពិធីបុណ្យសពព្រះម្ចាស់ក្សត្រី អាលីហ្សាបេត ចាប់ផ្ដើមធ្វើហើយនៅព្រះវិហារវ៉េសមីនស្ទ័រអេបប៊ី

២០ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ម្ចាស់ក្សត្រី អាលីហ្សាបេត ចាប់ផ្ដើមធ្វើហើយនៅព្រះវិហារវ៉េសមីនស្ទ័រអេបប៊ី (Westminster Abbey) នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទដោយមានការចូលរួមពីសាច់ញាតិព្រះរាជវង្សានុវង្សជិតស្និទ្ធបំផុត និងឥស្សរជនមកពីជុំវិញពិភពលោក។

 

 

 

 

ព្រះមហាក្សត្រ ឆាល់ទី៣ បានដឹកនាំក្បួនដង្ហែដោយយាងអមតាមពីក្រោយព្រះមឈូសារបស់ព្រះមាតារបស់ព្រះអង្គចេញពីវិមានវ៉េសមីនស្ទ័រឆ្ពោះទៅកាន់ព្រះវិហារវ៉េសមីនស្ទ័រអាបប៊ីដោយមានការចូលរួមពីសាច់ញាតិព្រះរាជវង្សានុវង្សព្រះម្ចាស់ក្សត្រី។

 

ក្រុមមេដឹកនាំជាច្រើនមកពីជុំវិញពិភពលោកព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

 

បន្ទាប់ពីបានធ្វើពិធីតាមបែបសាសនានៅព្រះវិហារនេះហើយ ព្រះមឈូសារបស់ព្រះម្ចាស់ក្សត្រីត្រូវបានដង្ហែទៅកាន់ទីក្រុងវីនស័រ (Windsor) ជាទីដែលព្រះសពរបស់ម្ចាស់ក្សត្រីនឹងត្រូវបញ្ចុះនៅវិមានវីនស័រនៅក្នុងទីក្រុងនេះជាមួយព្រះស្វាមីរបស់ព្រះម្ចាស់ក្សត្រីគឺព្រះអង្គ ហ្វីលីប ដែលបានសោយទិវង្គតកាលពីឆ្នាំមុន៕

 

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024