ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ឧក្រិដ្ឋជនបានដុតរថយន្ត១៣គ្រឿងហាងទំនិញមួយនៅប្រទេសMexico ខណៈភាពតានតឹងកើនឡើងខ្ពស់

រថយន្តយ៉ាងតិច១៣គ្រឿង និងហាងទំនិញមួយ ត្រូវបានបំផ្លិចបំផ្លាញក្នុងភ្នក់ភ្លើងក្នុងការវាយប្រហារមួយដែលបានកើតឡើងនៅរដ្ឋJalisco ប្រទេសMexico នៅយប់ថ្ងៃអង្គារ(៩សីហា)។ ករណីវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចរវាងយោធា និងក្រុមឧក្រិដ្ឋជន។

 

 

 

 

ការប៉ះទង្គិចបានកើតឡើងនៅភាគខាងលិចរដ្ឋJalisco បន្ទាប់ពីមន្ត្រីមួយក្រុមបានសម្រុកចូលក្នុងកិច្ចប្រជុំមួយរបស់ក្រុមជួញដូរគ្រឿងញៀន។ ជាការតបតរត្រលប់មកវិញ ក្រុមឧក្រិដ្ឋជន បានបើកការវាយប្រហារជាច្រើននៅរដ្ឋJalisco  និងរដ្ឋGuanajuato។

 

«ទំនងថាជាកិច្ចប្រជុំមួយរបស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន២ក្រុម ហើយមន្ត្រីប៉ូលីសពីក្រសួងការពារជាតិបានទៅដល់កន្លែងប្រជុំរបស់អ្នកទាំងនោះ។ មានការប្រឈមមុខដាក់គ្នា ហើយនិងការចាប់ខ្លួន។ ទាំងនេះហើយនាំអោយមានការតបតរត្រលប់មកវិញ ហើយឈានទៅដល់ការដុតកំទេចរថយន្តជាច្រើនគ្រឿង»។ នេះបើតាមការអោយដឹងពីលោក Andres Manuel Lopez Obrador  ប្រធានាធិបតីប្រទេសMexico  នៅព្រឹកថ្ងៃពុធ។

 

យោងអាជ្ញាធរប្រចាំរដ្ឋ Jalisco អោយដឹងថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់និង៥នាក់ត្រូវចាប់ខ្លួន។


ការវាយប្រហារដោយការប្រើភ្លើងដុតបំផ្លាញ បានកើតឡើងនៅរដ្ឋGuanajuato ផងដែរ។ នៅរដ្ឋនេះ ខ្មាន់កាំភ្លើង២នាក់ត្រូវចាប់ខ្លួន។យោងអាជា្ញធរក្នុងតំបន់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024