ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប៉ូលីសអាមេរិកចាប់បានជនសង្ស័យសម្លាប់ជនជាតិម៉ូស្លីម៤នាក់

ប៉ូលីសអាមេរិកនៅថ្ងៃអង្គារ(៩សីហា) បានចាប់ខ្លួនមនុស្សម្នាក់ដែលប៉ូលីសហៅថាជាជនសង្ស័យសំខាន់ នៅក្នុងករណីបាញ់ស្លាប់ជនជាតិម៉ូស្លីម៤នាក់ ដែលកើតឡើងចាប់តាំងពីកាលពីខែវិច្ឆិកាកន្លងទៅនៅទីក្រុងAlbuquerque។ ករណីបាញ់សម្លាប់នេះ ត្រូវបានចាត់ទុកថាជាករណីបាញ់ប្រហារអាក្រក់ បំផុតដែលកើតឡើងជាបន្តបន្ទាប់លើសហគមន៍ជនជាតិម៉ូស្លីមនៅក្នុងទីក្រុងធំបំផុតមួយនេះរបស់រដ្ឋNew Mexico នៃសហរដ្ឋអាមេរិក។

 

 

 

 

ប៉ូលីសប្រចាំរដ្ឋNew Mexico បានលើកឡើងថា តម្រុយស៊ើបអង្កេតរឿងក្តីនេះទទួលបានពីមហាជន ដែលនាំអោយរកឃើញទីកន្លែងជនសង្ស័យ ដែលមានឈ្មោះ ថា Muhammad Syed អាយុ៥១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងហេតុការណ៍ខាងលើគឺទីក្រុងAlbuquerque។

 

ជនសង្ស័យដែលមានឈ្មោះថា Muhammad Syed ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្ស៤នាក់។

 

ជនរងគ្រោះមានឈ្មោះថា Aftab Hussein អាយុ៤១ឆ្នាំ(សម្លាប់នៅថ្ងៃ២៦ខែកក្កដា) និងMuhammed Afzaal Hussain អាយុ២៧ឆ្នាំ(សម្លាប់នៅថ្ងៃទី១ខែសីហា)។

 

ចំណែកជនរងគ្រោះ២នាក់ទៀត គឺមានម្នាក់ មានឈ្មោះថា Nayeem Hussain អាយុ២៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញ និងបានក្លាយជាពលរដ្ឋអាមេរិកនៅ ថ្ងៃ៨ខែកក្កដា(សម្លាប់នៅថ្ងៃសុក្រ៥សីហា)។ នេះជាជនរងគ្រោះចុងក្រោយបំផុតត្រូវបានសម្លាប់ បន្ទាប់ពីចូលរួមពិធីបុណ្យសពជនរងគ្រោះ២នាក់ដំបូងដែលស្លាប់ នៅខែកក្កដា និងសីហា(ជនរងគ្រោះ២នាក់នេះមានដើមកំណើតប៉ាគីស្ថាន)។

 

រីឯជនរងគ្រោះទី១ មានឈ្មោះថា Mohammad Ahmadi អាយុ៦២ឆ្នា ជាជនជាតិអាហ្គានីស្ថាន សម្លាប់នៅថ្ងៃ៧ខែវិច្ឆិកាឆ្នាំ២០២១ នៅពេលជក់បារីខាងក្រៅហាងទំនិញនិងហាងកាហ្វេដែលលោកបានបើកដំណើរការជាមួយនិងប្អូនប្រុសរបស់លោក។

 

ប៉ូលីសអាមេរិកអោយដឹងថា ក្រុមអ្នកជំនាញស៊ើបអង្កេតត្រៀមនឹងឆែកឆេលំនៅដ្ឋានរបស់ជនសង្ស័យMuhammad Syed នៅភាគខាងគ្នេយ៍ទីក្រុងAlbuquerque ។ ស្របគ្នាអាជ្ញាធរ និងកងកម្លាំងប្រចាំរដ្ឋ New Mexico ពង្រឹងសន្តិសុខបង្កើនវត្តមានមន្ត្រីប៉ូលីសនៅតាមវិហារសាសានាម៉ូស្លីម នៅអំឡុងពេលពលរដ្ឋម៉ូស្លីម បួងសួង។ ទីក្រុងAlbuquerque មានពលរដ្ឋម៉ូស្លីមរស់នៅ៥ពាន់នាក់ ក្នុងចំណោមពលរដ្ឋសរុបច្រើនជាង៥សែន៦ម៉ឺននាក់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024