ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

នំអន្សម កាន់តែទទួលបានការគាំទ្រ ក្នុងឱកាសថ្ងៃសែនក្បាលទឹក ឆ្នាំនេះ

១១ សីហា ២០២២ | ព័ត៌មានជាតិ

 

នំអន្សម គឺជានំមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរ និយមធ្វើ ដើម្បីពិសា និងធ្វើដើម្បីសែនថ្វាយ និងឧទ្ទិសជូនទៅដល់ជីដូនជីតា រួមនិងញាត្តិការទាំងប្រាំពីរសណ្ដាន ដែលបានចែកឋាន ឬបងប្អូន ឪពុកម្ដាយ ដែលបានស្លាប់ទៅ ជាដើម។ មិនតែប៉ុណ្ណោះ គេតែងតែឃើញ វត្តមានប្រភេទនំមួយនេះ មាននៅក្នុងពិធីសំខាន់ៗមួយចំនួន ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាដើម។  

 

 

 

 

 

 

ដោយឡែក ក្នុងឱកាសនាថ្ងៃសែនក្បាលទឹកខាងមុខនេះ  នំអន្សមខ្មែរ ក៏កំពុងទទួលបានការគាំទ្រច្រើន តាមរយៈការទិញយកទៅសែនរបស់ពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរជាប់សែស្រឡាយចិន។ នេះបើតាមការឱ្យដឹងពីអ្នកស្រី សួន សុភាព ដែលជាអាជីវករលក់នំអន្សម និងនំខ្មែរគ្រប់ប្រភេទ នៅផ្សារធំថ្មី។
 

 

 

រាយការណ៍៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024