ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ស្ត្រី​ម្នាក់​ជួយ​ចិញ្ចឹម​សត្វ​ឆ្មា​រាប់​សិប​​ក្បាល​ក្នុង​ទី​ក្រុង​មួយដែល​រង​ការ​វាយ​ប្រហារ​​​នៅ​អ៊ុយ​ក្រែន​

ស្ត្រី​ម្នាក់​ឈ្មោះ​ Natalia Pasternak ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​សត្វ​ដោយ​បាន​ជួយ​ចិញ្ចឹម​សត្វ​ឆ្មា​រាប់​សិប​ក្បាល​ដែល​ត្រូវ​បាន​ម្ចាស់​របស់​វា​បោះ​បង់​ចោល​ដោយ​សារពួកគេ​រត់​គេច​ពី​​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​​អ៊ុយ​ក្រែន​។​​

 

 

 

 

រៀងរាល់ព្រឹក​ចាប់តាំងពីសង្គ្រាមចាប់ផ្តើម​ឡើង​នៅ​អ៊ុយ​ក្រែន​ អ្នក​ស្រី​ Natalia ដែល​​ចូល​និវត្តន៍​ហើយ​នោះ​​បាន​ដើរជុំវិញអគារដែលរង​ការ​ទម្លាក់គ្រាប់បែកនៅក្នុងសង្កាត់​​របស់អ្នក​ស្រី​​ស្ថិត​នៅភាគឦសាន​​ប្រទេស​អ៊ុយក្រែនដោយយកអាហារឱ្យ​សត្វ​ឆ្មា​ដែលភាគច្រើន​​ត្រូវបានម្ចាស់របស់​វា​​​បោះបង់ចោល​​។

 

អ្នក​ស្រី​បានប៉ាន់ប្រមាណថា​ មានសត្វ​ឆ្មា​និងកូនឆ្មារ​ហូតដល់​ ១០០ ក្បាលនៅក្នុងបរិវេណ​អគារ​របស់​អ្នក​ស្រីនៅ​ក្នុង​សង្កាត់​ North Saltivka ក្នុង​ទី​ក្រុង​ខាគីវ​ដែលនៅ​មុន​ពេល​សង្គ្រោះ​នេះបាន​​ផ្ទុះ​ឡើង​គឺ​​មាន​ចំនួនមនុស្ស​រស់​នៅក្នុង​សង្កាត់​​នោះ​ប្រហែល ៣០ ម៉ឺន​នាក់​។

 

សត្វឆ្មាមួយចំនួនដែលអ្នក​ស្រី​ Natalia ជួយ​ចិញ្ចឹម​​គឺ​ជាការ​ស្នើសុំ​របស់ម្ចាស់​របស់​វា​​ ហើយ​ក៏​មាន​ខ្លះ​ទៀត​ត្រូវ​បាន​ម្ចាស់​បោះ​បង់​ចោល​​នៅ​ក្នុង​អគារ​ដែល​រង​ការ​វាយ​ប្រហារ​ខូច​ខាត​នេះ​ផង​ដែរ។ ស្ត្រី​ដែល​ជាប់​ងារ​ជា​«​សុភាព​នារី​ឆ្មា​»​អាយុ​ ៦៨​ ឆ្នាំ​នេះ​​បាន​និយាយ​​ ​ពួកវា​គ្មាន​​ទី​ពឹង​នោះ​ទេ​​ដូច្នេះ​ហើយ​​នៅ​ពេល​គេ​បោះ​បង់​ចោល​គឺ​គ្មាន​​​អាហារ​ស៊ី​នោះ​​ទេ​។

 

 

 

 


ដើម្បី​មាន​លទ្ធ​ភាព​ទិញ​អាហារ​សម្រាប់​ឆ្មា​​ទាំង​នេះ​ គឺ​អ្នក​ស្រី​​បាន​ធ្វើ​ការងារ​ចម្លែកៗ​ដូច​ជា​​ស៊ី​ឈ្មួល​ជួស​ជុល​​សម្លៀក​បំពាក់​ ហើយ​ម្យ៉ាង​ទៀត​ដើរ​​សុំ​ជំនួយ​ពី​​អ្នក​ស្ម័គ្រ​ចិត្ត និង​សាច់​ញាតិ​របស់​សត្វ​ឆ្មា​។

 

អ្នក​ស្រី Natalia ដែល​រស់​​តែ​ម្នាក់​ឯង​​នៅ​ក្នុង​អគារ​​របស់​អ្នក​ស្រី​នោះ​​បាន​រួម​រស់​​ជាមួយ​​​សត្វ​ឆ្មា​​រាប់សិប​ក្បាល​​ដោយ​យក​ពួក​វា​ធ្វើ​ជា​សមាជិក​គ្រួសារ​​របស់​​គាត់​ ហើយ​គាត់​​បាននិយាយថា គាត់​​មិនត្រូវការ​អ្វីផ្សេង​ទៀត​នោះ​ទេ​ព្រោះ​​គេ​បាន​យល់គ្រប់​យ៉ាង​ទៅ​ហើយ​៕

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន​

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024