ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសចិនចេញសៀវភៅសករណីតៃវ៉ាន់ព្រមានថានឹងមិនអត់ឱនចំពោះអ្នកបំបែកខ្លួន

ប្រទេសចិននៅថ្ងៃពុធ(១០សីហា)នេះបានសច្ចាថានឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួននៅកោះតៃវ៉ាន់ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជាថ្មីថា ប្រទេសចិន នឹងយកដែនកោះតៃវ៉ាន់ដោយប្រើកម្លាំងប្រសិនបើចាំបាច់។

 

 

 

 


ការព្រមានពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយពេលប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅ ជុំវិញដែនកោះតៃវ៉ាន់ ដែលជាសមយុទ្ធយោធាមួយធ្វើឡើងបន្ទាប់ពីលោកស្រី Nancy Pelosi ប្រធានសភាអាមេរិកបំពេញទស្សនកិច្ចនៅ កោះតៃវ៉ាន់ដែលជាទឹកដីមួយដែលប្រទេសចិនបានចាត់ទុកជាទឹកដីរបស់ប្រទេសចិន។

 

ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi  ទៅកាន់ដែនកោះតៃវ៉ាន់កាលពីសប្តាហ៍មុន បានក្លាយជាំដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់កោះតៃវ៉ាន់មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សន៍កន្លងទៅនេះ ហើយជាដំណើរទស្សនកិច្ចមួយនាំមកនូវការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ ប្រទេសចិន។ ប្រទេសចិនព្យាយាមរក្សាទុករដ្ឋាភិបាលទីក្រុងតៃប៉ិអោយនៅឯកោពីឆាកអន្តរជាតិ។

 

ប្រទេសចិន បានចេញសៀវភៅអំពីកោះតៃវ៉ាន់កាលពីពេលកន្លងទៅនៅចុងក្រោយបំផុតក្នុងឆ្នាំ២០០០។

 

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងតៃប៉ិប្រែក្លាយជាយ៉ាប់យ៉ឺនចាប់តាំងពីលោកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតីកោះតៃវ៉ាន់នៅឆ្នាំ២០១៦។ លោកស្រីប្រធានាធិបតី Tsai  និងគណបក្សនយោបាយរបស់លោកស្រី មិនចាត់ទុកតៃវ៉ាន់ជាចំណែកទឹកដីរបស់ប្រទេសចិនឡើយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024