ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋទីក្រុងប៉ារីសប្រទេសបារាំងនាំគ្នាចាក់វ៉ាក់ស៊ាំងជំងឺអុតស្វា

សហរដ្ឋអាមេរិកកាលពីសប្តាហ៍កន្លងទៅ បានប្រកាសដាក់ជំងឺអុតស្វាជាភាពអាសន្នសុខភាពសាធារណៈសាកលដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ សហរដ្ឋអាមេរិក ដើម្បីពង្រឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ជំងឺឆ្លងអុតស្វា ឬ(Monkey Pox)។

 

 

 

 

វីរុសជំងឺអុតស្វា ឬ(Monkey Pox) បន្តជាជំងឺឆ្លងខ្លាំងជាពិសេសនៅក្នុងចំណោមក្រុមបុរសស្រឡាញ់ភេទដូចគ្នា ឬក្រុមបុរសស្រឡាញ់ទាំងបុរសនិងស្ត្រី ប៉ុន្តែក្រុមអ្នកជំនាញក៏បានព្រមានថា ជំងឺអុតស្វាអាចឆ្លងរាលដាលទៅពលរដ្ឋផ្សេងទៀត ជាពិសេសដោយសារបញ្ហាកង្វះវ៉ាក់ស៊ាំង។

 

នៅទីក្រុងប៉ារីស ប្រទេសបារាំង ពលរដ្ឋឈរតម្រង់ជួរគ្នា ដើម្បីចាក់វ៉ាក់ស៊ាំងជំងឺអុតស្វានៅមជ្ឈមណ្ឌលចាក់វ៉ាក់ស៊ាំងថ្មី។ វ៉ាក់ស៊ាំង ត្រូវបានកក់ទុកអស់នៅ២ថ្ងៃដំបូង ចាប់តាំងពីមជ្ឈមណ្ឌលបើកចាក់វ៉ាក់ស៊ាំងជំងឺអុតស្វា។

 

នៅទូទាំងប្រទេសបារាំង មានអ្នកជំងឺអុតស្វាច្រើនជាង១៨០០នាក់ ដែលភាគច្រើនអ្នកជំងឺស្ថិតនៅទីក្រុងប៉ារីស។ បើគិតជាសាកល ប្រទេសបារាំង មានអ្នកជំងឺអុតស្វាប្រហែល១០ភាគរយនៃតួលេខអ្នកជំងឺសរុបនៅទូទាំងពិភពលោក។

 

លោក Maxime ជាសិស្សសាលាអាយុ២៧ឆ្នាំនៅទីក្រុងប៉ារីស បានលើកឡើងយ៉ាងដូច្នេះ« ប្រសិនបើយើងអាចជៀសពីជំងឺឆ្លងបាន ហើយបើអាចមិនឆ្លងជំងឺឆ្លង ជាលើកទី២បន្ទាប់ពីជំងឺកូវីដ១៩ ដូច្នេះជម្រើសចាក់វ៉ាក់ស៊ាំងជាជម្រើសល្អ»។ និស្សិតរូបនេះបន្តថា លោកបារម្ភចំពោះក្រុមមនុស្សដែលងាយឆ្លងជំងឺអុតស្វា។

 

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មជ្ឈមណ្ឌលចាក់វ៉ាក់ស៊ាំងច្រើនជាង១០០កន្លែង ត្រូវបានបើកដំណើរការទូទាំងប្រទេសបារាំង ហើយមនុស្សច្រើនជាង៦ពាន់នាក់ បានចាក់វ៉ាក់ស៊ាំងជំងឺអុតស្វាបាន១ដូស។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024