ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀង Rita Ora រៀបការជាមួយផលិតកររឿង Thor ក្រោយទាក់ទងគ្នាជាង១ឆ្នាំ

១០ សីហា ២០២២ | កម្សាន្ដ



បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំ ពេលនេះក៏មានព័ត៌មានលេចឮថាផលិតករភាពយន្ត Thor (ថ) ជាមួយតារាចម្រៀងអង់គ្លេស Rita Ora (រីតា អូរ៉ា) បានរៀបការនឹងគ្នាហើយ។

 


ផលិតករសញ្ជាតិណូវែលហ្សឺឡង់លោក Taika Waititi (ថាយកា វ៉ាយទីទី) និងតារាចម្រៀងអង់គ្លេស Rita Ora (រីតា អូរ៉ា) ត្រូវបានរាយការណ៍ថាបានចងចំណងអាពាហ៍ពិពាហ៍នឹងគ្នាតាមរយៈកម្មវិធីដ៏តូចមួយដែលបានធ្វើឡើងនៅឯទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

 


ផលិតករភាពយន្តវ័យ៤៦ឆ្នាំ និងតារាចម្រៀងស្រីវ័យ ៣១ឆ្នាំ Rita Ora បានបង្ហាញមុខជាមួយគ្នាជាសាធារណៈក្នុងនាមជាគូស្នេហ៍តាំងពីអំឡុងដើមឆ្នាំ២០២១មក។ ពីមុនមកលោក Taika (ថាយកា)ធ្លាប់បានរៀបការជាមួយផលិតករស្រី ChelseaWinstanley (ឆែលស៊ី វីនស្តេនលី) ដែលអ្នកទាំងពីរមានកូនស្រីចំនួនពីរនាក់ជាចំណងអាពាហ៍ពិពាហ៍។ 

 


ដោយឡែកអាពាហ៍ពិពាហ៍នេះគឺជាលើកដំបូងសម្រាប់តារាស្រី Rita (រីតា) ដោយកន្លងមកនាងធ្លាប់មានសង្សារចំនួនពីរនាក់ ប៉ុន្តែមិនដែលឈានដល់ចំណុចរៀបការនោះទេ។

 


គួរបញ្ជាក់ថាលោក Taika Waititi (ថាយកា វ៉ាយទីទី) ជាផលិតករល្បីឈ្មោះមួយរូប ហើយស្នាដៃភាពយន្តចុងក្រោយបំផុតរបស់លោកគឺភាពយន្ត Thor: Love and Thunder (ថ ឡាវ អេន ថាន់ដឺ) ដែលទើបចាក់បញ្ចាំងកាលពីខែកក្កដាកន្លងទៅ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024