ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តៃវ៉ាន់នៅថ្ងៃអង្គារធ្វើសមយុទ្ធយោធាតបនិងប្រទេសចិនវិញ

ដែនកោះតៃវ៉ាន់ បានធ្វើសមយុទ្ធកាំភ្លើងធំនៅថ្ងៃអង្គារ(៩សីហា) ជាការហ្វឹកហ្វឺនការពារជាតិប្រឆាំងនឹងការវាយប្រហារ ខណៈមន្ត្រីការទូតជាន់ខ្ពស់ប្រទេសដែនកោះមួយនេះ បានចោទប្រកាន់ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងថាទីក្រុងប៉េកាំងរៀបចំត្រៀមឈ្លានពានដែនកោះតៃវ៉ាន់ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនថ្ងៃ។

 

 

 

 

ប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទាំងដែនទឹក និងដែនអាកាសនៅជុំវិញដែនកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីNancy Pelosi ប្រធានសភាអាមេរិក។ នេះបានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ដែនកោះតៃវ៉ាន់ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សន៍កន្លងមក។ 

 

សមយុទ្ធយោធារបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានចាប់ផ្តើមនៅទីក្រុងភាគខាងត្បូង Pingtung  ក្រោយម៉ោង១២និង៤០នាទីព្រឹក (ម៉ោងនៅកោះតៃវ៉ាន់) ដោយមានការបាញ់កាំភ្លើងធំ និងបានបញ្ចប់ទៅក្នុងពេលប្រហែល១ម៉ោងក្រោយ គឺនៅម៉ោង១និង៣០នាទីព្រឹក។ នេះបើតាមការអោយដឹងពីលោក Lou Woei-jye អ្នកនាំពាក្យយោធាកោះតៃវ៉ាន់។

 

តៃវ៉ាន់ជាដែនកោះមួយមានពលរដ្ឋរស់នៅ២៣លាននាក់ជាទឹកដីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែប្រកាន់ខ្ជាប់ថា ជាចំណែកមួយរបស់ប្រទេសចិន ប៉ុន្តែដែនកោះតៃវ៉ាន់ឯណោះ តែងតែប្រកាសថាការពារខ្លួនពីការឈ្លានពានរបស់ប្រទេសចិន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024