ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មុនចេញទៅប្រកួតលើឆាកអន្តរជាតិ Kevan Fox ប្រឹងពង្រឹងការងារគ្រប់ផ្នែក!

០៩ សីហា ២០២២ | កម្សាន្ដ

 

ខណៈការប្រកួតលំដាប់ថ្នាក់អន្តរជាតិកម្មវិធី MAN of the GLOBE International Pageant កាន់តែខិតជិតមកដល់ បេក្ខភាពតំណាងជាតិកម្ពុជា Kevan Fox កាន់តែពង្រឹងសមត្ថភាពខ្លាំងឡើងគ្រប់ផ្នែក។


Kevan Fox, Man of The Globe Cambodia 2021 បានកំពុងពង្រឹងសមត្ថភាពសិល្បៈគ្រប់ផ្នែកមុនពេលលោកត្រូវទៅបំពេញភារៈកិច្ចតំណាងឱ្យជាតិកម្ពុជាលើវេទិកាអន្តរជាតិ ក្នុងកម្មវិធី MAN of the GLOBE International Pageant នៅប្រទេសថៃ។

 

តាមគម្រោងកម្មវិធីនេះគ្រោងប្រកួតវគ្គផ្តាច់ព្រ័តនៅចុងខែកក្កដា តែដោយសារខាងអ្នករៀបចំមានបញ្ហាខ្លះៗទើបត្រូវពន្យាពេលទៅធ្វើនៅចុងខែសីហានេះជំនួសវិញ ដែលកាលបរិច្ឆេទនៅមិនទាន់មានការកំណត់នៅឡើយ។

 


សព្វថ្ងៃបុរសឯកសម្បុរស្រអែមស្រស់នេះ កំពុងប្រឹងហ្វឹកហាត់ការដើរ ការឆ្លើយសំណួរ ជាពិសេសគឺប្រឹងពង្រឹងចម្បងលើភាសាអង់គ្លេស និងថៃ។ ដោយឡែក រឿងសម្លៀកបំពាក់ លោកក៏បានត្រៀមស្រេចជាបណ្តើរៗទៅហើយដែរ។

 


Man of The Globe Cambodia 2021 រូបនេះឱ្យដឹងថា បច្ចុប្បន្នលោកកំពុងរវល់លើការងារជាច្រើនមុខ ដូចជា ការងារពិធីករ ការថត Fashion និងថតស៉្បតពាណិជ្ជកម្ម ជាដើម។

 

 

ដ្បិតតែមិនទាន់មានទីផ្សារខ្ពស់លើវិស័យភាពយន្តក៏ពិតមែន តែលោកក៏ទទួលបានឱកាសថតរឿងភាគឱ្យទូរទស្សន៍ក្នុងស្រុកផងដែរ ដែលស្នាដៃរឿងដំបូងរបស់លោកទើបតែថតចប់កាលពីពេលថ្មីៗនេះ តែនៅពុំទាន់បានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅឡើយទេ។ ក្រៅពីរឿងភាគនេះ លោកក៏នឹងមានស្នាដៃថ្មីៗជាប្រភេទរឿងខ្លីៗបែបអប់រំបន្តមកជាហូរហែរផងដែរ។

 


ទស្សនិកជនមួយចំនួនប្រហែលបានដឹង ខ្លះទៀតក៏នៅមិនទាន់បានដឹងនៅឡើយថា ក្រៅពីអាជីពការងារសិល្បៈ Kevan Fox ក៏ជាអ្នកបម្រើការលើយន្តហោះ (Cabin Crew/Flight Attendant) នៅ Jc Cambodia International Airline។

 


បច្ចុប្បន្ន លោកកំពុងផ្តោតខ្លាំងលើអាជីពជាពិធីករ ដោយគេរមែងឃើញលោកបញ្ចេញសមត្ថភាពថ្វៃមាត់តាមកម្មវិធីប្រកួតប្រជែងសម្រស់ និងកម្មវិធីមួយចំនួនទៀត។ មិនតែប៉ុណ្ណឹង ប្រសិនមានឱកាសតារាម៉ូដែលទើបវិវត្តន៍ខ្លួនមកជាតារាសម្តែងនេះ ក៏ចង់មានឱកាសធ្វើពិធីករឱ្យកម្មវិធីធំៗផ្សេងទៀតផងដែរ៕
 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024