ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Kim Kardashian ចែកផ្លូវគ្នាជាមួយមិត្តប្រុសក្មេង ក្រោយទាក់ទងគ្នា៩ខែ 

០៩ សីហា ២០២២ | កម្សាន្ដ

 

ក្រោយពីសាងភាពផ្អែមល្ហែមនឹងគ្នាបានរយៈពេល៩ខែរួចមក ពេលនេះចំណងស្នេហារវាង Kim Kardashian (គីម កាដាស្ហៀន) និងមិត្តប្រុសជាតារាកំប្លែង បានដើរដល់ផ្លូវបញ្ចប់។


តារាទូរទស្សន៍អាមេរិក Kim Kardashian (គីម កាដាស្ហៀន) និងតារាកំប្លែង Pete Davidson (ភីត ដេវីតស៊ុន) បានបញ្ចប់ទំនាក់ទំនងផ្អែមល្ហែមរបស់ពួកគេ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល៩ខែ។

 

 

សារព័ត៌មានតារាហូលីវូដជាច្រើនបានរាយការណ៍ថាគូស្នេហ៍នេះបានចែកផ្លូវគ្នាកាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែអ្នកតំណាងឲ្យ តារាទាំងពីររូបមិនបានឆ្លើយតបនឹងរឿងរ៉ាវនេះនៅឡើយទេ។

 

 

គួររំឭកថា Kim Kardashian វ័យ៤១ឆ្នាំ និង Pete Davidson  វ័យ២៨ឆ្នាំ បានចាប់ផ្ដើមទាក់ទងគ្នាកាលពីខែតុលា ឆ្នាំ២០២១ បន្ទាប់ពី Kim (គីម) បានចូលរួមធ្វើជាអ្នកសម្របសម្រួលក្នុងកម្មវិធី "SNL" (អេសអេនអិល) របស់ Pete (ភីត)។ 

 


អំឡុងពេលនៃការសាងទំនាក់ទំនងនេះដែរ Kim Kardashian កំពុងតែស្ថិតក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ដើម្បីបញ្ចប់ការលែងលះរបស់នាងពីតារារ៉េប Kanye West (ខេនយ៉េ វ៉េស)៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024