ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

សង្គ្រាមដណ្ដើមបល្ល័ង្កដែកក្នុងរឿង “Game of Thrones” នឹងត្រូវបន្តក្នុងរឿង “House of the Dragon”

០៩ សីហា ២០២២ | កម្សាន្ដ

 

ភាពយន្តភាគ ‘House of the Dragon’ ដែលមានសាច់រឿងកើតឡើងមុនព្រឹត្តិការណ៍ក្នុងភាពយន្តភាគ 'Game of Thrones' (ហ្គេន អហ្វ ស្រូន) នឹងបង្ហាញពីការដណ្ដើមបល្ល័ង្កដែកជាថ្មីម្ដងទៀតរវាងរាជវង្ស Targaryen (ថាហ្គេរៀន)។ 

 


រយៈពេល៣ឆ្នាំហើយដែលរឿងភាគទូរទស្សន៍ដ៏ល្បីរបស់ប៉ុស្តិ៍ HBO (អេចប៊ីអូ) មានចំណងជើងថា 'Game of Thrones' (ហ្គេន អហ្វ ស្រូន) បានបញ្ចប់ការចាក់ផ្សាយជាស្ថាពរ។

 

 

ពេលនេះបល្ល័ង្កដែកក្នុងរឿងភាគដ៏ល្បីនេះនឹងមានការដណ្ដើមគ្នាម្ដងទៀតក្នុងភាពយន្តភាគ 'House of the Dragon' (ហៅស៍ អហ្វ ដ្រាហ្គន) ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរបស់រាជវង្ស Targaryen (ថាហ្គេរៀន)។

 


រឿងភាគថ្មីនេះនឹងបើកឆាកជាមួយតួអង្គស្ដេច Viserys (វ៉ាយសឺរី) ដែលត្រូវជ្រើសរើសអ្នកស្នងរាជ្យ ចំនួនពីររូប ទីមួយគឺព្រះអង្គម្ចាស់ Daemon (ដេម៉ុន) ជាប្អូនប្រុសដ៏ឃោរឃៅរបស់ទ្រង់ និងទីពីរគឺព្រះនាង Rhaenyra (រ៉េនីរ៉ា) ជាបុត្រីដ៏ស្វាហាប់របស់ទ្រង់។

 

 


'House of the Dragon' ផលិតចេញពីសៀវភៅប្រលោមលោករបស់អ្នកនិពន្ធ George Martin (ចច ម៉ាទីន) មានចំណងជើងថា "Fire & Blood" (ហ្វាយអឺ អេន ប្លាត់) ចេញផ្សាយកាលពីឆ្នាំ២០១៨ ដែលមានរៀបរាប់អំពីប្រវត្តិរបស់រាជវង្ស Targaryen (ថាហ្គេរៀន) មុន២០០ឆ្នាំនៃព្រឹត្តិការណ៍ 'Game of Thrones' (ហ្គេន អហ្វ ស្រូន)។ 

 

 


រឿងភាគនេះដែរមានការចូលរួមសម្ដែងពីតារាសម្ដែងប្រុស Paddy Considine (ផេតឌី ខនស៊ីដាញ), តារាសម្ដែងប្រុស Matt Smith (ម៉េត ស្មីត), តារាស្រី Olivia Cooke (អូលីវៀ ឃូក) ហើយនឹងត្រូវចាក់បញ្ចាំងលើប៉ុស្តិ៍ HBO (អេចប៊ីអូ) នៅថ្ងៃទី២១ ខែសីហា ដោយមិនទាន់បញ្ជាក់ពីចំនួនភាគ និងរដូវកាលនៅឡើយទេ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024