ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មនុស្សរាប់ពាន់នាក់ចូលរួមពិធីបុណ្យប្រណាំងទូកក្ដារ នៅរុស្ស៊ី

០៨ សីហា ២០២២ | កម្សាន្ដ

 


ពិធីបុណ្យអុំទូកក្ដារលើកទីប្រាំពីរ ដែលប្រព្រឹត្តិទៅនៅឯទីក្រុង St Petersburg (សេន ភីតធើស៍ប៊ឺក) ប្រទេសរុស្ស៊ី កាលពីចុងសប្ដាហ៍កន្លងទៅនេះ មានការចូលរួមពីអ្នកអុំទូករាប់ពាន់នាក់។ 

 


អ្នកអុំទូករាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅចំកណ្ដាលប្រឡាយនៃទីក្រុង St Petersburg (សេន ភីតធើស៍ប៊ឺក) ប្រទេសរុស្ស៊ី កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ សម្រាប់ពិធីបុណ្យប្រណាំងទូកក្ដារឈរដែលបានរៀបចំឡើងជាឆ្នាំទីប្រាំពីរ។

 


អ្នករៀបចំកម្មវិធីបានឲ្យដឹងថាមានមនុស្សជាង ៥ពាន់នាក់ បានចុះឈ្មោះចូលរួមក្នុងពិធីបុណ្យនេះ ដែលធ្វើឲ្យវាក្លាយជាពិធីបុណ្យប្រណាំងទូកក្ដារដែលមានអ្នកចូលរួមច្រើនជាងគេបំផុត។ 

 


ការអុំទូកក្ដារបានក្លាយជាកីឡាដ៏ពេញនិយមមួយនៅភាគកណ្ដាលប្រទេសរុស្ស៊ីកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីថាមិនមានសមុទ្រនៅក្បែរៗភាគកណ្ដាលនៃប្រទេសនេះក្ដី ដោយគេនិយមអុំលេងលើបឹង ទន្លេ និងស្រះទឹកជាច្រើនក្នុងទីក្រុង។  

 


កីឡាអុំទូកនេះគឺជាការអុំទូកដោយឈរឲ្យជាប់នៅលើក្ដារអណ្ដែតទឹកធំមួយ ហើយបេក្ខភាពប្រកួតត្រូវរុញខ្លួនទៅមុខ ដោយប្រើប្រាស់ច្រវា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024